លោក ដូណាល់ ត្រាំ ប្រកាសពីការចា.ប់ខ្លួនបាន លោក ម៉ាឌូរូ ប្រធានាធិបតីវេណេហ្សុយអេឡា រួមទាំងភរិយា ក្រោមការវាយប្រហារទ្រង់ទ្រាយធំមួយរបស់សហរដ្ឋអាមេរិក


នេះបើយោងតាមការបង្ហោះរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក នៅក្នុងបណ្ដាញ Truth Social នៅថ្ងៃទី៣ ខែមករានេះ ដោយក៏បានបញ្ជាក់ពីការនាំខ្លួនលោក ម៉ាឌូរូ និងភរិយា ចេញពីប្រទេសផងដែរ។

សូមបញ្ជាក់ថា រដ្ឋាភិបាលរបស់ប្រធានាធិបតី លោក នីកូឡាស ម៉ាឌូរូ បានចេញសេចក្តីថ្លែងការណ៍មួយ នាព្រឹកព្រលឹមថ្ងៃសៅរ៍នេះថា ប្រទេសវេណេស៊ុយអេឡាប្រឆាំងចំពោះ "ការឈ្លានពានផ្នែកយោធា" ដោយសហរដ្ឋអាមេរិក។

សេចក្តីថ្លែងការណ៍ដដែលបានបន្តថា ការវាយប្រហារបានកើតឡើងនៅក្នុងរដ្ឋធានី Caracas និងរដ្ឋ Miranda, Aragua និង La Guaira ដោយបានជំរុញឱ្យលោក Maduro ប្រកាសអាសន្នថ្នាក់ជាតិ និងអំពាវនាវឱ្យកម្លាំងសង្គម និងនយោបាយទាំងអស់ "អនុវត្តផែនការចល័តទ័ព"។

វេណេហ្សុយអេឡាបានចោទប្រកាន់ថា «គោលបំណងនៃការវាយប្រហារនេះ គឺគ្មានអ្វីក្រៅពីការរឹបអូសយកធនធានយុទ្ធសាស្ត្ររបស់វេណេស៊ុយអេឡា ជាពិសេសប្រេងកាត និងរ៉ែ ដោយព្យាយាមបំបែកឯករាជ្យភាពនយោបាយរបស់ជាតិដោយកម្លាំងបាយ។ ពួកគេនឹងមិនទទួលបានជោគជ័យឡើយ»។

សូមជម្រាបជូនផងដែរថា យ៉ាងហោចណាស់មានការផ្ទុះចំនួន ៧ លើក និងសំឡេងយន្តហោះហោះទាបៗ ត្រូវបានគេឮនៅម៉ោងប្រហែល ២ ទៀបភ្លឺ ម៉ោងក្នុងស្រុក កាលពីថ្ងៃសៅរ៍ ក្នុងទីក្រុង Caracas៕

ប្រភព៖ CNA, ៣ មករា ២០២៥


Powered by Blogger.