ទាហានឈ្លានពានថៃបានស្លា.ប់និងរងរបួ.សច្រើនក្នុងរយៈពេល ២ ថ្ងៃមកចុងក្រោយនេះដោយសារតែការបាញ់ស្រោច BM21 និងកាំភ្លើងផ្សេងៗទៀតរបស់កងទ័ពកម្ពុជាការពារទឹកដីប្រឆាំងចោរឈ្លានពាន
ប្រភពពីវីរកងទ័ពជួរមុខបានឱ្យដឹងនៅថ្ងៃទី១៧ ខែធ្នូ នេះថា ទាហានឈ្លានពានថៃបានស្លាប់និងរងរបួសច្រើនក្នុងរយៈពេល ២ ថ្ងៃមកចុងក្រោយនេះដោយសារតែការបាញ់ស្រោច BM21 និងកាំភ្លើងផ្សេងៗទៀតរបស់កងទ័ពកម្ពុជាការពារទឹកដីប្រឆាំងចោរឈ្លានពាន។ ទាហានថៃស្លាប់ច្រើនក្នុងព្រៃ ហើយរូបភាពដែលបានឃើញការធ្វើបុណ្យក្នុងប្រពៃថៃនោះ គ្រាន់តែជាសពរបស់មេបញ្ជាការជួរមុខដែលត្រូវគ្រាប់ស្លាប់ប៉ុណ្ណោះ។ ចំណែកសពទាហានឈ្លានពានថៃផ្សេងទៀត យកបានទៅគឺទៅបូជាតែម្តងគ្មានធ្វើពិធីបុណ្យទេ។ តាមការប៉ានស្មានក្នុងការប្រយុទ្ធគ្នានេះ កងទ័ពថៃយ៉ាងហោចណាស់ជាង ៥ ពាន់នាក់បានបាត់បង់ជីវិត និងជាង ១ម៉ឺននាក់រងរបួសធ្ងន់ស្រាល។ កងទ័ពថៃបានដើររើសកងទ័ពថ្មីៗបន្ថែម ហើយចំណែកទាហានដែលនៅប្រយុទ្ធឱ្យប្រើប្រាស់គ្រឿងញៀនដើម្បីកុំឱ្យឃ្លានបាយ។ អាវុធធុនធ្ងន់មានរថក្រោះថៃ៏ក៏ត្រូវបានកម្ចេចច្រើនដែរប្រហែល ៥០ គ្រឿង និងប្រភេទអាវុធផ្សេងៗទៀត។ និយាយរួម ការឈ្លានពានរបស់យោធាថៃនេះ គឺមានការខាតបង់ច្រើន។ ចំណែកបងប្អូនវីរកងទ័ពយើងពោរពេញដោយភាពអង់អាចក្លាហានវាយការពារទឹកដី ទប់ស្កាត់ខ្មាំងសត្រូវឈ្លានពាន។



Post a Comment