ឯកឧត្តម កែវ ឈា បញ្ជាក់សាជាថ្មីអំពីជំហរមិនងាករេរបស់កម្ពុជាក្នុងការគោរពយ៉ាងមុតមាំនូវច្បាប់អន្តរជាតិ និងធម្មនុញ្ញអ.ស.ប.


(AKP) នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានចូលរួមនិងធ្វើសេចក្តីថ្លែងការណ៍នៅក្នុង “កិច្ចប្រជុំកម្រិតខ្ពស់ដើម្បីប្រារព្ធខួបទី៦៥នៃសេចក្តីប្រកាសស្តីពីការប្រគល់ឯករាជ្យជូនប្រទេសនិងប្រជាជនអាណានិគម” ដែលត្រូវបានរៀបចំនៅទីស្នាក់ការអ.ស.ប. នៅទីក្រុងញូវយ៉ក ក្រោមអធិបតីភាពរបស់លោកជំទាវ Annalena Baerbock ប្រធានមហាសន្និបាតអ.ស.ប. លើកទី៨០។

នៅក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តមបានបញ្ជាក់សាជាថ្មីអំពីជំហរមិនងាករេរបស់កម្ពុជាក្នុងការគោរពយ៉ាងមុតមាំនូវច្បាប់អន្តរជាតិ និងធម្មនុញ្ញអ.ស.ប. ការប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី និងគោរពបូរណភាពទឹកដី និងអធិបតេយ្យជាតិ ហើយក៏បានសង្កត់ធ្ងន់ថា ការប្តេជ្ញាចិត្តទាំងនេះមិនត្រឹមតែជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏មានសារៈសំខាន់ចំពោះការសម្រេចបានរួមគ្នានូវសន្តិភាព និងយុត្តិធម៌សម្រាប់ប្រទេសនានាផងដែរ។

H.E. Keo Chhea Reaffirms Cambodia’s Unwavering Commitment to International Law and the UN Charter

(AKP) On 18 December 2025, His Excellency Ambassador Keo Chhea, Permanent Representative of Cambodia to the United Nations (UN), attended and delivered a statement at the “High-level Plenary Meeting to Commemorate the 65th Anniversary of the Declaration of the Granting of Independence to Colonial Countries and Peoples” which was held at the United Nations Headquarters in New York and presided over by Her Excellency Annalena Baerbock, President of the 80th Session of the United Nations General Assembly.

At the aforementioned meeting, His Excellency reaffirmed Cambodia’s position to strictly adhere to international law and the Charter of the United Nations, uphold the peaceful settlement of disputes, and respect territorial integrity and national sovereignty while underscoring that these commitments are not only foundational to Cambodia’s national development but also essential to the collective pursuit of peace and justice among nations.


Powered by Blogger.