រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon Narkphanit បានបញ្ជាក់បន្ទាន់ ពីទីក្រុងបាងកក នៅថ្ងៃត្រង់ ថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា៖



រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon Narkphanit បានបញ្ជាក់បន្ទាន់ ពីទីក្រុងបាងកក នៅថ្ងៃត្រង់ ថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា៖

«កងទ័ពថៃ  នឹងពន្យារពេលបញ្ជូនកងទ័ពកម្ពុជាទាំង ១៨រូប ត្រឡប់មកកម្ពុជាវិញ ក៏ដូចជាដាក់លិខិតតវ៉ា ក្នុងការស៊ើបអង្កេតលើករណីគ្រាប់មីន ដែលបណ្តាលឱ្យទាហានថៃ រងរបួសថ្មីៗ នៅខេត្តស៊ីសាកេត ជាគ្រាប់មីនចាស់ ឬជាគ្រាប់មីនថ្មី»។

*លោកបន្ថែមថា៖ «ឧបទ្ទវហេតុផ្ទុះគ្រាប់មីន នៅស្រុក Kantharalak ខេត្តស៊ីសាកេត បានបណ្តាលឱ្យទាហានល្បាតថៃ រងរបួស ២នាក់ ក្នុងនោះមាន ១នាក់ រងរបួសកជើងខាងស្តាំ លោកកំពុងបញ្ជាទៅអគ្គសេនាធិការ នៃកងទ័ពភូមិន្ទថៃ  ស៊ើបអង្កេតបន្ទាន់ទៅលើប្រភេទគ្រាប់មីននេះ»។

*លោកសង្កត់ធ្ងន់ថា៖ «ប្រទេសថៃ នឹងរៀបចំពាក្យបណ្តឹងប្តឹងកម្ពុជា  ចំពោះការរៀបចំពាក្យបណ្តឹងប្តឹងតវ៉ា នឹងត្រូវធ្វើឡើងជាបន្ទាន់ ប្រសិនបើថៃ ស៊ើបដឹងថា នេះគឺជាចេតនារបស់ភាគីកម្ពុជា ហើយរឿងបញ្ជូនកងទ័ពកម្ពុជាទាំង ១៨រូប នឹងត្រូវទុកចោល រួចពិភាក្សាលម្អិតពេលក្រោយ»៕ 

*ប្រភព÷ :https://www.facebook.com/share/p/16328t7ti4/?mibextid=wwXIfr



Powered by Blogger.