មុខសញ្ញាវា .យប្ល.ន់យកម៉ូតូពីនារីម្នាក់ កាលពីពេលថ្មីៗ នៅសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ ត្រូវបានសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ ស្រាវជ្រាវឃា.ត់ខ្លួនបានហើយ



ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការបង្ហាញមុខជនសង្ស័យ២០នាក់ ក្នុងនោះជនសង្ស័យ០៤នាក់ ពាក់ព័ន្ធករណីវា ..;យប្លន់យកម៉ូតូពីនារីម្នាក់ កាលពីវេលាទាបភ្លឺថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ និងជនសង្ស័យ១៦នាក់ផ្សេងទៀត ពាក់ព័ន្ធករណីហិ ..;ង្សា និងករណីកាន់កា ..;ប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តិល្មើសនៅខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យ ។

ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងជំនាញព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌទាំង០៣ខាងលើ។

បច្ចុប្បន្នជនសង្ស័យ២០នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ចូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី៕






Powered by Blogger.