ឃា.ត់ខ្លួនជនសង្ស័.យ ១៧នាក់ មានជនជាតិវៀតណាម១៤នាក់ និងជនជាតិឥណ្ឌូណេស៊ី ៣នាក់ ពាក់ព័ន្ធនឹងបទល្មើ.ស.ឆបោ.កតាមប្រព័ន្ធបច្ចេកវិទ្យា



ឃា.ត់ខ្លួនជនសង្ស័.យ ១៧នាក់ មានជនជាតិវៀតណាម១៤នាក់ និងជនជាតិឥណ្ឌូណេស៊ី ៣នាក់ ពាក់ព័ន្ធនឹងបទល្មើ.ស.ឆបោ.កតាមប្រព័ន្ធបច្ចេកវិទ្យា

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ បានចុះត្រួតពិនិត្យរដ្ឋបាល នៅទីតាំងអគារ LH RESIDENCE អគារលេខ១៣ ផ្លូវលេខ៩ សង្កាត់ទន្លបាសាក់ ខណ្ឌចំការមន។

ក្នុងប្រតិបត្តិការចុះពិនិត្យទីតាំងសង្ស័យខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន១៤នាក់ (ស្ត្រី ៣នាក់) និងបុរសជនជាតិឥណ្ឌូនេស៊ី៣នាក់ ដកហូតកុំព្យូទ័រ (ALL in One) ចំនួន ១០៩គ្រឿង  ម៉ូនីទ័រ ០១គ្រឿង និងទូរស័ព្ទ ១០៣គ្រឿង។

តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចជំនាញរកឃើញថា អគារនេះ គឺជាទីតាំងឆបោកក្រោមរូបភាពបែបវិនិយោគ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam  និងឆបោកស្នេហា ទៅកាន់ប្រទេសផ្សេងៗ។




Powered by Blogger.