សមត្ថកិច្ចឃា.ត់ខ្លួនជនសង្ស័.យប្រុសស្រីចំនួន ៣នាក់ ពាក់ព័ន្ធបន្លំចូលលួចម៉ូតូ១គ្រឿង ក្នុងផ្ទះសំណាក់មួយកន្លែងនៅស្រុកព្រៃកប្បាស!
(តាកែវ)ករណីដែលបន្លំចូលលួចម៉ូតូនេះ បានកើតឡើងកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង១១និង៣០នាទីយប់ នៅចំណុចក្នុងផ្ទះសំណាក់យីហោ រស្មីពេជ្រ ដែលស្ថិតក្នុងភូមិព្រៃល្វាលិច ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណីអំពើលួច (លួចម៉ូតូ) ដែលបង្កកើតឡើងដោយ: ជនសង្ស័យប្រុសស្រីចំនួន០៣នាក់ នៅក្នុងនោះ រួមមានប្រុស២នាក់ និងស្រីម្នាក់ ។
1️⃣.ឈ្មោះ យ៉េប ណាវី ហៅដា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចាមក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល (មុខសញ្ញាលួចសកម្មនៅខេត្តកណ្តាល)
2️⃣.ឈ្មោះ ចេវ ម៉េងស៊ីង ហៅវីត ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិជំនីកខាងត្បូង ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ
3️⃣.ឈ្មោះ គឹម រចនា ភេទស្រី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់សំបួរលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។
*ដើមហេតុ ក្រុមជនសង្ស័យប្រុសស្រីចំនួន 3 នាក់នេះ បានជិះម៉ូតូមួយគ្រឿង ម៉ាក់ហុងដា ស៊ុយសូគីនិច ពណ៌លឿងលាយស ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ: ភ្នំពេញ 1CM 5567 ចូលមកជួលផ្ទះសំណាក់ដេក ដែលមានយីហោ រស្មីពេជ្រ ក្រោយមកក៏បាន ធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីមសង់ សេ125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៥ ពាក់ផ្លាកលេខ: តាកែវ 1AF 7366 របស់ម្ចាស់ឈ្មោះ ពុធ តុលា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន រស់នៅភូមិបពុល ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ ។
ខណៈពេលម្ចាស់ម៉ូតូ បានទុកនៅមុខបន្ទប់ដេក ក្នុងផ្ទះសំណាក់ ពេលដែលកំពង់ធ្វើសកម្មភាព ស្រាប់តែម្ចាស់ផ្ទះសំណាក់ក៏បានមកទាន់ ហើយក្រុមជនសង្ស័យក៏បានបន្លំចូលទៅក្នុងបន្ទប់ដេកវិញ បន្ទាប់មកម្ចាស់ផ្ទះ សំណាក់ក៏បានចាក់សោរទុក និងរាយការណ៍ជូនសមត្ថកិច្ច។
ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មាននេះ លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស
និងមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់លោក ម៉ៅ ស៉ីណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ។
បានដឹកនាំកម្លាំងជំនាញ និងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃល្វា ចុះដល់កន្លែងកើតហេតុ រួចធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង០៣នាក់ខាងលើ រួមជាមួយវត្ថុតាង យកមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។ ដោយមានការឯកភាពពី លោកព្រះរាជអាជ្ញារងផងនោះ ក្នុងនោះដែរកម្លាំងសមត្ថកិច្ច ក៏បានប្រគល់ម៉ូតូអោយទៅម្ចាស់ដើមវិញផងដែរ៕





Post a Comment