បងប្អូនបង្កើត តេង ដាណា ត្រូវបានសមត្ថកិច្ចនាំមកដល់ស្នាក់ការប៉ុស្តិ៍ ក្រោយបង្កភាពអសណ្ដាប់ធ្នាប់សាធារណ:



ជ-ម្លោះរវាងអ្នកលក់ឡេ២នាក់បងប្អូនបង្កេីត តេង ស៊ីណាត(ហៅអាជី) និង តេង ដាណា បបួលគ្នាមកស្បថ នៅព្រះអង្គដងកេី គោលបំណង បង្ហាញភាពស្មោះត្រង់ បញ្ហាលុយកាក់ ដៃគូររកស៊ីអនឡាញជាមួយគ្នា ផ្អេីលដល់ប្រជាពលរដ្ឋជាអ្នកគាំទ្រអ្នកទាំង២ ទៅចោមរោមមេីលយ៉ាងច្រេីន នៅតាមបណ្ដោយផ្លូវស៊ីសុវត្ថិ មុខព្រះបរមរាជវាំង ដែលធ្វេីឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈសង្គម ។

 ភ្លាមៗនោះកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រួមទាំងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ បានអញ្ញេីញសមីខ្លួនមកស្នាក់ការប៉ុស្តិ៍នគរបាលជ័យជំនះ មុនក្រោយគ្នាកន្លះម៉ោង ដេីម្បីធ្វេីការអប់រំណែនាំឲ្យបញ្ឈប់សកម្មភាពនេះ កុំឲ្យបាត់បង់សណ្ដាប់ធ្នាប់ នៅម៉ោងជាង១០យប់ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥នេះ ។




Powered by Blogger.