ចា.ប់ខ្លួនបានហើយករណីឃាតកម្ម សម្លាប់មនុស្សយកទៅចោលក្នុងព្រៃសហគមន៍ នៅសល់តែគ្រោងឆ្អឹង
- នៅថ្ងៃទី០៦-០៩-២០២៥ វេលាម៉ោង១៤និង ៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ បានទទួលព័ត៌មានពីឈ្មោះរស់ សាវុធ អនុប្រធានភូមិអន្លង់មាន ថាមានប្រជាពលរដ្ឋដើរកាត់ទំពាំងឬស្សីព្រិច ឃើញមានមនុស្សដេកស្លាប់មានតែឆ្អឹងនៅក្នុងព្រៃសហគមន៍ខាងក្រោយសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈរលាំង ស្ថិតក្នុងភូមិអន្លង់មាន ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ដោយទទួលបទបញ្ជា យ៉ាងមុឺងម៉ាត់ និងមតិចង្អុលការដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ។
កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ និង កម្លាំងផ្នែកជំនាញស្រុក ដឹកនាំដោយលោកវរសេនីយទោ សុង គឹមសែ អធិការស្តីទី នៃធិការដ្ឋាននគរបាលស្រុកបាកាន បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត និងលោកគ្រូពេទ្យកោសល្យវិច្ច័យរបស់មន្ទីរពេទ្យខេត្តពោធិ៍សាត់ បានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវពិនិត្យកន្លែងកើតហេតុនិងពិនិត្យសាកសព(សពមានតែគ្រោងឆ្អឹង)។
II. តាមការបំភ្លឺពីឈ្មោះណយ នាង ភេទប្រុស អាយុ៤៧ឆ្នាំរស់នៅភូមិអណ្ដូងសំបួរ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បានបញ្ជាក់ថាខ្លួនបានបាត់កូនស្រីបង្កើតឈ្មោះនាង ណាក ហៅចាន់ណា អាយុ២៤ឆ្នាំ ប្ដីឈ្មោះវិសាល ធ្វើការជាបុគ្គលិកនៅក្រុមហ៊ុនទីតាំង១០ហិចតា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយបានបាត់ខ្លួនកាលថ្ងៃទី ១៧ ខែ០៨ ឆ្នាំ២០២៥ មុនពេលបាត់ខ្លួនកូនស្រីខ្លួនបានឈ្លោះប្រកែកគ្នាជាមួយប្ដី រឿងប្ដីប្រច័ណ្ឌ។
- តាមការមើលក្នុងឃ្លីបវីដេអូរបង្ហោះតាមហ្វេសបុក កាលពីថ្ងៃទី១៦ ខែ០៨ឆ្នាំ២០២៥ នារីឈ្មោះនាង ណាកហៅចាន់ណា ពាក់ស្បែកជើងស៊កពណ៌ស មានបូតុក្កតា ពណ៌រាងក្រហម ស្លៀកខោខៅប៊យជើងវែងពណ៌ក្រហម អាវក្រៅដៃវែង។
- តាមការមើលក្នុងឃ្លីបវីដេអូរបង្ហោះតាមហ្វេសបុក កាលពីថ្ងៃទី១៦ ខែ០៨ឆ្នាំ២០២៥ នារីឈ្មោះនាង ណាកហៅចាន់ណា ពាក់ស្បែកជើងស៊កពណ៌ស មានបូតុក្កតា ពណ៌រាងក្រហម ស្លៀកខោខៅប៊យជើងវែងពណ៌ក្រហម អាវក្រៅដៃវែង។
III.តាមការពិនិត្យកន្លែងកើតហេតុនិងពិនិត្យសាកសពនៅកន្លែងកើតហេតុសពមានតែគ្រោងឆ្អឹង សំលៀកបំពាក់ខោអាវនិងស្បែកជើង មានភិនភាគដូចក្នុងឃ្លីបវីដេអូខាងលើ សពមានខ្សែសាកទូរសព្ទមានប្រវែង ១.៦០ម៉ែត្រ រិតកនិងថង់ខ្មៅធំទំហំ៩០×១២០គ្របពីលើសាកសព។
តាមការស្រាវជ្រាវជុំវិញរឿងហេតុខាងលើ សមត្ថកិច្ចយើងបានកំណត់មុខសញ្ញាជនសង្ស័យ ឈ្មោះវិសាល ត្រូវជាប្ដីជនរងគ្រោះ ។
-នៅថ្ងៃទី០៧/០៩/២០២៥វេលាម៉ោង០៨និង១៥នាទីកម្លាំងយើងបានចុះទៅនាំឈ្មោះសុខ វិសាល ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរ សន្តិសុខក្រុមហ៊ុនចិន១០ហិតាស្រុកវាលវែង មានទីលំនៅភូមិតាម៉ោលី ឃុំស្រែស្តុកស្រុកកណ្តៀង យកមកកាន់អធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីសួរនាំ ឈ្មោះសុខ វិសាល បានសារភាពថា ខ្លួនពិជាបានធ្វើសកម្មភាពយកខ្សែរឌុយសាកទូរស័ព្ទរឹតកប្រពន្ធខ្លួនឈ្មោះនាង ណាក ហៅចាន់ណា នៅព្រែព្រិចស្ថិតក្នុងភូមិអន្លង់មាន ឃុំស្នាមព្រះ កាលថ្ងៃទី១៧/០៨/២០២៥ វេលាម៉ោង១៣និង៣០នាទី។
+ មូលហេតុ ប្រច័ណ្ឌប្រពន្ធ ។
+ជនសង្ស័យឈ្មោះសុខ វិសាល ធ្វើតេស្តស្វែងរកសារធាតុញៀន ជាលទ្ធផល អវិជ្ជមាន( - ) និងបានឃាត់ខ្លួនតាមបញ្ជា ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ នៅអធិការដ្ឋាននគរបាលស្រុកបាកានដើម្បីបំពេញនិតិធីចាត់ការតាមផ្លូវច្បាប់ ។

Post a Comment