លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំប្រមូលផ្តុំត្រួតពិនិត្យកម្លាំងនៅបរិវេណស្នងការដ្ឋាននគរបាលខេត្តកណ្តាល
នៅព្រឹកថ្ងៃសៅរ៍ ១៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំប្រមូលផ្តុំត្រួតពិនិត្យកម្លាំងនៅបរិវេណស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោស្នងការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹក របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ហើយក៏មានការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អតីតអគ្គស្នងការនគរបាលជាតិ ជូនដល់បងប្អូនកងកម្លាំងនគរបាលទាំងអស់ នៃស្នងការដ្ឋាននករបាលខេត្តកណ្តាល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌផងដែរ។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានថ្លែងអំណរគុណដល់គណៈស្នងការរួមទាំងកងកម្លាំងនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលបានខិតខំលះបង់អស់កម្លាំងកាយចិត្ត ក្នុងការបំពេញការងារជំនាញប្រចាំថ្ងៃ និងការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ បានល្អប្រសើរកន្លងមក ព្រមទាំងបាននាំយកថវិការបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឧបត្ថម្ភជូនដល់កងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះផងដែរ។
Post a Comment