មានករណី បំផ្ទុះគ្រាប់បែក នៅក្នុងប្រទេសថៃ
កាលពីវេលាម៉ោង១១ នាទីយប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងស្រុកសៃបុរី ខេត្តប៉ាតានី។ ការផ្ទុះនេះ បានបំផ្លាញ អគារការិយាល័យ និងរថយន្តប៉ូលីស ប៉ុន្តែមិនមាន អ្នករងរបួសទេ។ ការស៊ើបអង្កេតបឋម បានបង្ហាញថា ជនដៃដល់បានលាក់គ្រឿងផ្ទុះ នៅក្នុងម៉ូតូ ហើយចតនៅជាប់ស្ថានីយប៉ូលិស មុនពេលផ្ទុះ។
អង្គភាពមូលដ្ឋាន បានសម្របសម្រួល ជាមួយក្រុមការងារ កម្ចាត់យុទ្ធភណ្ឌផ្ទុះ (EOD) និងអង្គភាពពាក់ព័ន្ធ ដើម្បីធ្វើការត្រួតពិនិត្យ និងប្រមូលភស្តុតាង តាំងពីព្រឹកព្រលឹម។
Post a Comment