មនុស្សរាប់ម៉ឺននាក់ ធ្វើបាតុកម្មប្រឆាំ.ងនឹងអំពើពុករលួ.យនៅហ្វីលីពីន, ប៉ូលិសឃា.ត់ខ្លួនមនុស្ស៧១នាក់
(ម៉ានីល)៖ ប្រជាជនហ្វីលីពីនរាប់ម៉ឺននាក់ កាលពីថ្ងៃអាទិត្យ ទី២១ ខែកញ្ញា បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ាក្នុងទីក្រុងម៉ានីល ដើម្បីបង្ហាញការខឹងសម្បាររបស់ពួកគេជុំវិញរឿងអាស្រូវនៃ អំពើពុករលួយពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងគ្រោះទឹកជំនន់ ដែលត្រូវបានគេជឿថា ធ្វើឱ្យរដ្ឋខាតបង់លុយរាប់ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
បាតុកម្មតវ៉ាដំបូងឡើយប្រព្រឹត្តទៅដោយសន្តិវិធី ប៉ុន្តែស្រាប់តែផ្ទុះទៅជាអំពើហិង្សា ដោយប៉ូលិសបង្ក្រាបកុបកម្មបានប្រើកាណុងបាញ់ទឹកដើម្បីបំបែកហ្វូងបាតុករ ខណៈក្រុមបាតុករដែល ភាគច្រើនជាយុវជនពាក់ម៉ាសបានកុបដុំលើប៉ូលិស។ ប៉ូលិសបានឃាត់ខ្លួនមនុស្ស៧១នាក់ ក្នុងនោះរួមានអនីតិជន ២០នាក់ នៅក្នុងការប៉ះទង្គិច២ដាច់ដោយឡែកពីគ្នាដែលបណ្ដាលឱ្យប៉ូលិសយ៉ាង ៣៩នាក់រងរបួស។ តាមការវាយតម្លៃពីអាជ្ញាធរហ្វីលីពីន មានមនុស្សជិត ៥០ ០០០នាក់ បានចូលរួមកក្នុងបាតុកម្មតវ៉ាកាលពីថ្ងៃអាទិត្យ។
គួរបញ្ជាក់ថា ការខឹងសម្បាររហូតផ្ទុះជាបាតុកម្មនៅប្រទេសហ្វីលីពីន កើតមានឡើងបន្ទាប់ពីផ្ទុះរឿងអាស្រូវនៃអំពើពុករលួយ ពាក់ព័ន្ធនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយដែលត្រូវបានប្រកាសដោយ លោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos កាលពីខែកក្កដាកន្លងទៅ។ គម្រោងនេះមានគោលដៅគ្រប់គ្រងគ្រោះទឹកជំនន់ ក្រោយហ្វីលីពីនរងគ្រោះដោយសារទឹកជំនន់ជាបន្តបន្ទាប់។ លោក Marcos កាលពីសប្ដាហ៍មុន បានព្រមានថា រូបលោកនឹងមិនលើកលែងអ្នកប្រព្រឹត្តអំពើពុករលួយនោះទេ៕
Post a Comment