អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនជ្រាបថា៖
កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បានចាប់ផ្តើមកិច្ចប្រជុំហើយ នាវេលាម៉ោង ១:២៥នាទីរសៀលនេះ នៅខេត្តកោះកុង ដើម្បីពិភាក្សាបន្ថែមទៀតក្នុងការជំរុញ ប្រសិទ្ធភាព និងភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយគ្នា។
គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ប្រធានក្រុមលេខាធិការ (GBC) និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៏ ឯក ណាត់ថាផុង ប្រាវកែវ ប្រធានក្រុមលេខាធិការ GBC។
សូមគូសបញ្ជាក់ផងដែរថា ក្រុមលេខាធិការដ្ឋាននៃភាគីទាំងពីរបានផ្លាស់ប្តូរឯកសារជាមុន ដើម្បីត្រៀម ពិភាក្សាក្នុងកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងដំណើរ ការកិច្ចប្រជុំរបស់ខ្លួន ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ នេះតទៅ ដើម្បីត្រៀមរៀបចំ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) លើកទី១៨ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ហើយកម្ពុជាគឺជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ។
ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ - ខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា
Spokesperson of the Ministry of National Defence of the Kingdom of Cambodia:
The General Border Committee (GBC) Secretariat Meeting has commenced this afternoon at 01:25 PM, Koh Kong province. This meeting aimed to further discuss enhancing the effectiveness and mutual trust, and confidence in implementing the ceasefire agreement between Cambodia and Thailand.
The Cambodian delegation, led by Major General Nhem Boraden, chairman of the Secretariat (GBC), and the Thailand delegation, led by Lieutenant General Nuttapong Praokaew, chairman of the Secretariat (GBC).
It should be noted that the GBC Secretariats of both sides have exchanged documents in advance to prepare for the discussion in the GBC Secretariat Meeting that will take place from September 7 to September 9, 2025, to prepare for the 18th Cambodia-Thailand General Border Committee (GBC) meeting scheduled for September 10, 2025, with Cambodia as the host.
September 7, 2025, Koh Kong Province, Kingdom of Cambodia
Post a Comment