លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចុះសួរសុខទុក្ខដោយផ្ទាល់ដល់វីរកងទ័ព "ម៉ន ភក្ត្រា" ដែលរងរបួសភ្នែកខាងស្តាំយ៉ាងធ្ងន់ធ្ងរក្នុងពេលការពារសុវត្ថិភាពប្រជាពលរដ្ឋពីសកម្មភាពកម្លាំងចម្រុះថៃ ដែលចូលបំពានដែនដីកម្ពុជា
នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគម TYDA បានចុះសួរសុខទុក្ខដោយផ្ទាល់ដល់វីរកងទ័ព "ម៉ន ភក្ត្រា" ដែលរងរបួសភ្នែកខាងស្តាំយ៉ាងធ្ងន់ធ្ងរក្នុងពេលការពារសុវត្ថិភាពប្រជាពលរដ្ឋពីសកម្មភាពកម្លាំងចម្រុះថៃ ដែលចូលបំពានដែនដីកម្ពុជា និងធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋខ្មែរ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបាននិងកំពុងសម្រាកព្យាបាលដោយក្រុមគ្រូពេទ្យជំនាញ និងក្រុមគ្រូពេទ្យរបស់សមាគម TYDA ប្រចាំមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ ។
នាឱកាសនោញ លោកជំទាវបណ្ឌិត បាននាំយកអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ប្រគល់ជូនវីរកងទ័ព និងក្រុមគ្រួសារ ព្រមទាំងបានជូនពរឱ្យវីរកងទ័ព "ម៉ន ភក្ត្រា" ឆាប់ជាសះស្បើយ និងមានសុខភាពល្អមាំមួនឡើងវិញ ។
សកម្មភាពទាំងនេះ គឺស្តែងចេញឱ្យឃើញពីទឹកចិត្តមហាសប្បុរស និងក្តីមេត្តាដ៏ខ្ពស់ខ្ពស់ថ្លៃថ្លាបំផុត របស់ថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជាចំពោះវីរកងទ័ព និងចំពោះប្រជាជនខ្មែរគ្រប់ៗរូប។
Post a Comment