អាជ្ញាធរក្រុងកំពង់ចាម អំពាវនាវ ដល់អ្នកប្រើប្រាស់បណ្ដាញសង្គម ត្រូវមានការប្រុងប្រយ័ត្ន មុននឹងសម្រេចចិត្ត ចែករំលែកព័ត៌មានណាមួយ សូមពិនិត្យប្រភពឲ្យបានច្បាស់លាស់
លោកអភិបាលរងក្រុងកំពង់ចាម មានប្រសាសន៍ថា ការចុះយុទ្ធនាការបញ្ជ្រាបការយល់ដឹង និងប្រឆាំងព័ត៌មានក្លែងក្លាយ របស់ក្រុមការងារមន្ទីរព័ត៌មាន នាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ពីព្រោះថា បច្ចុប្បន្ន ព័ត៌មានក្លែងក្លាយ កំពុងក្លាយជាប្រធានបទ ដ៏ក្ដៅគគុក នាំឲ្យអ្នកមើល ឬអ្នកទស្សនា ឈឺក្បាល ក្នុងការបែងចែកថា ព័ត៌មានណាពិត និងព័ត៌មានណាក្លែងក្លាយ ។
លោកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់បណ្ដាញសង្គម ត្រូវមានការប្រុងប្រយ័ត្នទាំងអស់គ្នា ជាពិសេស មុននឹងសម្រេចចិត្ត ចែករំលែកព័ត៌មានណាមួយ សូមពិនិត្យប្រភពឲ្យបានច្បាស់លាស់ ពលរដ្ឋល្អ សូមចូលរួមចែកចាយព័ត៌មានពិត ព័ត៌មានល្អៗ និងព័ត៌មានណា ដែលផ្ដល់អត្ថប្រយោជន៍ដល់សង្គម ពីព្រោះថា ព័ត៌មានក្លែងក្លាយ នាំឲ្យសង្គមហ្វឹកហ្វរ បង្កចលាចលដល់មនុស្ស និងប៉ះពាល់ ដល់សន្តិសុខជាតិ ។ សូមចូលរួមទាំងអស់គ្នា និយាយថាទេ និងមិនចែករំលែក ព័ត៌មានក្លែងក្លាយ ។
#និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ #នេត្រភក្ត្រា #nethpheaktra #SayNoToFakeNews #AntiFakeNews #Cambodia #ក្រសួងព័ត៌មាន #កម្ពុជា #ministryofinformation #MoInfo





Post a Comment