ស្លា.ប់ម្នាក់របស់ធ្ងន់ស្រាលពីរនាក់ ករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកសូទ្រនិគម
ខេត្តសៀមរាប៖មនុស្សម្នាក់បានស្លាប់និងពីរនាក់ទៀតបានរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍ក្នុងចរាចរណ៍មួយនៅថ្ងៃម្សិលមិញ។
ហេតុការណ៍បានកើតឡើងវេលាម៉ោង១៣ និង១៥នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥
នៅចំណុចផ្លូវម៉ាឡេ បំបែកជា៤ មុខខ្លោងទ្វារវត្តព្រះបាទបួនឋាន ស្ថិតនៅក្នុងភូមិត្រពាំងប្រិយ៍ ឃុំពពេល ស្រុកសូទ្រនិគម។
គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយដោយរថយន្តមិនស្គាល់អត្តសញ្ញាណ (បើករត់គេចខ្លួន) ដោយបានបុកម៉ូតូ ម៉ាកC125 ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1T-2917 បើកបរដោយឈ្មោះអី ដន ភេទប្រុស អាយុ៥៦ឆ្នាំ ទីលំនៅភូមិត្រពាំងប្រិយ៍ ឃុំពពេល ស្រុកសូទ្រនិគម បើកបរនឹងអ្នករួមដំណើរចំនួន០២នាក់ ក្នុងទិសដៅពីលិចទៅកើតបត់ឆ្វេង។
ជនរងគ្រោះអ្នកស្លាប់ ឈ្មោះអី ដន ភេទប្រុសអាយុ៥៦ឆ្នាំ ទីលំនៅភូមិត្រពាំប្រិយ៍ ឃុំពពេល ស្រុកសទ្រនិគម ខេត្តសៀមរាប (ជាអ្នកបើកបរម៉ូតូ) អ្នករបួសមានឈ្មោះ ១/ឈ្មោះថុនា ផានិត ភេទប្រុសអាយុ១០ឆ្នាំ ទីលំនៅភូមិត្រពាំងប្រិយ៍ ឃុំពពេល។





Post a Comment