នាយរងប៉ុស្តិ៍នគរបាល វាលស្បូវ ម្នាក់ ត្រូវក្មេងទំនើង គប់ដុំថ្មត្រូវ របួសចង្កេះខាងស្តាំ

 


ភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ ដល់កងកម្លាំងក្រោមឱវាទ! លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ តំណាង ឯក ឧត្តមស្នងការ និងលោកញាណ ចន្ទ័សោភា អភិបាលរងខណ្ឌ តំណាងលោកអភិបាលខណ្ឌ បានចុះសួរសុខ ទុក្ខ លោកអនុសេនីយ៍ឯក ទេព ថារ័ត្ន នាយរងប៉ុស្តិ៍នគរបាល វាលស្បូវ ដែលរងរបួស ពេលចុះប្រតិបត្តិការបង្រ្កាបក្រុមក្មេងទំនើងបង្កហឹង្សា កាលពីថ្ងៃទី១៧-០៨-២០២៥ម៉ោង ០១និង៣០នាទី រំលងអាធ្រាត នៅផ្លូវ ថៃហ្គ័រ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ (ជនសង្ស័យ គប់ដុំថ្មត្រូវចង្កេះខាងស្តាំ)។

ក្នុងឱកាសនេះដែរ ឯកឧត្តម ស្នងការ បានឧបត្ថម្ភ២លានរៀល, លោក ចេង មុនីរ៉ា អភិបាលខណ្ឌ ឧបត្ថម្ភ១លានរៀល,លោក ម៉ៅ សឿត អធិការខណ្ឌ ឧបត្ថម្ភ១លានរៀល រួមនិងផ្លែឈើ-ភេសជ្ជៈមួយចំនួនទៀតផងដែរ៕





Powered by Blogger.