បង្រ្កាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅខណ្ឌចំការមន ៖ ឃាត់ខ្លួនមនុស្សចំនួន១២៧ នាក់
បង្រ្កាបទីតាំងដែលប្រព្រឹត្របទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ស្ថិតនៅផ្ទះលេខ២១ ផ្លូវលេខ៤៣០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ឃាត់ខ្លួនមនុស្សសរុប ចំនួន១២៧ នាក់ មាន ០៤សញ្ជាតិ។
ការបង្ក្រាបនេះ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការសម្របសម្រួលពីលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក កៀង ល័ក្ស អភិបាលនៃគណៈអភិបាលខណ្ឌ អធិការនគរបាលខណ្ឌ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, រួមជាមួយមន្រ្តីពាក់ព័ន្ធ។








Post a Comment