លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ ៖ សូមយោគយល់ អធ្យាស្រ័យ ចំពោះភាពយឹតយ៉ាវ នៃការប្រមូលសំរាម
លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ ៖ សូមយោគយល់ អធ្យាស្រ័យ ចំពោះភាពយឹតយ៉ាវ នៃការប្រមូលសំរាម!
ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ បញ្ជាក់ថា រយៈពេល ជិត១ខែ កន្លងទៅ ខេត្តព្រះសីហនុ មានភ្លៀងធ្លាក់ខ្លាំងជោគជាំ ស្ទើរតែរៀងរាល់ថ្ងៃ បណ្តាលឲ្យផ្លូវចូលទៅកាន់ទីលានទុកដាក់សំរាមជួបការលំបាក ជាហេតុធ្វើឲ្យមានការយឺតយ៉ាវក្នុងការប្រមូល និងដឹកជញ្ជូនសំរាម នៅតាមបណ្តាផ្លូវមួយចំនួនក្នុងក្រុងព្រះសីហនុ។
អភិបាលក្រុងព្រះសីហនុ បញ្ជាក់បន្ថែមថា ក្រុមការងារគ្រប់គ្រងទីលានទុកដាក់សំរាម បាននិងកំពុងខិតខំធ្វើការកែសម្រួលផ្លូវចូលឲ្យមានប្រក្រតីភាពឡើងវិញ។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាប និងយោគយល់អធ្យាស្រ័យចំពោះភាពយឹតយ៉ាវនេះ។
Post a Comment