ក្រសួងកសិកម្មប្រមូលទិញបន្លែពីសហគមន៍កសិកម្មទំនើបត្រាំកក់ទៅផ្គត់ផ្គង់កងកម្លាំងជួរមុខនៅតំបន់ព្រំដែន
ក្រសួងកសិកម្ម បានប្រមូលទិញបន្លែពីសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ ដើម្បីយកទៅផ្គត់ផ្គង់កងកម្លាំងជួរមុខនៅតំបន់ព្រំដែនក្នុងខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យ។ នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ រថយន្តក្រុមហ៊ុនវីរៈប៊ុនថាំចំនួន២គ្រឿងបានដឹកបន្លែជាង៨តោនចេញពីសហគមន៍ឆ្ពោះទៅកាន់ខេត្ដទាំងពីរដែលនេះគឺជាជើងទី១។
ការប្រមូលទិញនេះទៀតសោត ធ្វើឡើងក្រោមស្មារតី «ខ្មែរជួយខ្មែរ» ហើយការផ្គត់ផ្គង់នេះនឹងផ្ដល់អាហារូបត្ថម្ភគុណភាពខ្ពស់ដល់បងប្អូនកងកម្លាំងជួរមុខ ដែលបានពលីជាច្រើនក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី។ បន្ថែមពីនេះការប្រមូលទិញក៏បានផ្ដល់ចំណូលបន្ថែមដល់បងប្អូនប្រជាកសិករ ទាំងក្នុងសហគមន៍កសិកម្មទំនើបបន្លែផ្ទះសំណាញ់ត្រាំកក់ផ្ទាល់ និងទាំងនៅក្នុងតំបន់ជុំវិញផងដែរ។
ក្រសួងកសិកម្មនឹងបន្តប្រមូលទិញនិងដឹកជញ្ជូនបន្លែទៅផ្គត់ផ្គង់ដល់បងប្អូនកងទ័ពជួរមុខចំនួន៧តោនបន្ថែមទៀត នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥៕
Post a Comment