«កម្ពុជាអនុវត្តគោលការណ៍មនុស្សធម៌ ទោះបីជាថៃបិទច្រកព្រំដែនជាឯកតោភាគីក៏ដោយ»
សូមបញ្ជាក់ថាកាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥, រដ្ឋាភិបាលថៃបានប្រកាសបិទច្រកទ្វារព្រំដែនទាំងអស់ជាឯកតោភាគីដោយមិនមានការជូនដំណឹងជាមុន និងក៏គ្មានការពិភាក្សាជាមួយភាគីកម្ពុជាឡើយ។ កម្ពុជាគ្រាន់តែអនុវត្តវិធានការបិទច្រកព្រំដែនរបស់ខ្លួនតាមក្រោយថៃប៉ុណ្ណោះ។
កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «កម្ពុជាចង់បានសាមញ្ញបំផុត រឿងបើកច្រកនេះសុំតែ ៣ លក្ខខណ្ឌ ហើយសោរប្រគល់ឱ្យភាគីថៃហើយ បើកចុះមិនចាំបាច់អង្គុយចរចាទេ។ ទី១៖ ថៃប្រកាសបើកមុនជាឯកតោភាគី ហើយបញ្ជាក់ថា មិនប្រើប្រាស់វិធានការបិទជាឯកតោភាគី ហើយបើកឱ្យដូចមុនថ្ងៃទី៧ ខែមិថុនា, ទី២៖ បើកម្ដង បើកគ្រប់ច្រកទាំងអស់ មិនមែនបើកមួយទុកមួយនោះទេ និងទី៣៖ បើកឱ្យដូចស្ថានភាពមុនថ្ងៃទី៧ ខែមិថុនា ពោលម៉ោង៦ព្រឹក ដល់ម៉ោង១០យប់»។ បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នៅពេលភាគីថៃអនុវត្តនូវលក្ខខណ្ឌ៣ចំណុចនេះហើយ យ៉ាងយូរត្រឹមរយៈពេល៥ម៉ោង កម្ពុជានឹងអនុវត្តតាម ពោលគឺបើកគ្រប់ច្រកវិញទាំងអស់។
Post a Comment