សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាប្រកាន់ខ្ជាប់ដោយសន្តិវិធី ប៉ុន្តែត្រៀមខ្លួនឆ្លើយតបនឹងការរំលោ.ភដោយកម្លាំងប្រដាប់អាវុធ ប្រសិនបើចាំបាច់
«ក្នុងនាមរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់គោលជំហរជាថ្មីម្តងទៀតថា កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធី តាមរយៈ
១) យន្តការបច្ចេកទេសទ្វេភាគី ដោយគណៈកម្មការព្រំដែនចំរុះកម្ពុជា-ថៃ (JBC) និង
២) យន្តការច្បាប់អន្តរជាតិ រួមទាំងតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។
លើសពីនេះ កម្ពុជាក៏បានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការឆ្លើយតបដោយកងកម្លាំងប្រដាប់អាវុធ ក្នុងករណីដែលមានការរំលោភបំពានដោយគគ្លើន លើដែនអធិបតេយ្យភាពកម្ពុជា ដោយការប្រើប្រាស់កម្លាំងប្រដាប់អាវុធ»។
សម្តេចបានបន្ថែមថា កងកម្លាំងប្រដាប់អាវុធជួរមុខទាំងខ្សែត្រៀម និងខ្សែគាំទ្រ បានបំពេញភារកិច្ចដោយស្មោះត្រង់ និងគោរពតាមបទបញ្ជារបស់អគ្គបញ្ជាការ និងមេបញ្ជាការគ្រប់ជាន់ថ្នាក់។
«បងប្អូនកងកម្លាំងប្រដាប់អាវុធ ក៏ត្រូវចងចាំជាក់ថា រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ គឺនៅជាមួយបងប្អូនជួរមុខ និងបន្តគាំទ្រតាមគ្រប់មធ្យោបាយទាំងអស់ ជូនដល់បងប្អូនជួរមុខគ្រប់កាលៈទេសៈទាំងអស់»។









Post a Comment