ចលនាយុវជនចីរភាពបរិស្ថាន ចូលរួម ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក

ភ្នំពេញ៖ ដេីម្បីចូលរួមអបអរសាទរ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៥ ក្រោមប្រធានបទ "ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក" យុវជនចីរភាពបរិស្ថាន-ភាពស្អាត នៃអង្គការចីរភាពបរិស្ថានកម្ពុជា ដឹកនាំដោយ លោកបណ្ឌិត ហោ គន្ធា និងសហការី ព្រមទាំងមន្ត្រីមន្ទីរបរិស្ថាន រាជធានីភ្នំពេញ បានចូលរួមជាចលនា សំអាត និងប្រមូលសំរាមសំណល់ប្លាស្ទិក ស្ថិតនៅភូមិ ដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥។ 

ចលនាសំអាត ប្រមូល និងវេចខ្ចប់ កាកសំណល់ប្លាស្ទិកតាមដងផ្លូវនាឱកាសនេះ ជាការចូលរួមចំណែកជាមួយក្រសួងបរិស្ថាន ដេីម្បីជម្រុញភាពស្អាតនៅកម្ពុជា ដែលជាជ្រុងមួយ នៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ 

យុជនចីរភាពបរិស្ថាន-ភាពស្អាត នៃអង្គការចីរភាពបរិស្ថានកម្ពុជា ជាក្រុមយុវជនស្ម័គ្រចិត្ត ស្ម័គ្រចូលរួមចលនាសំអាត សំអាតសំណល់ប្លាស្ទិកតាមដងផ្លូវ ក្នុងបុព្វហេតុបរិស្ថានកម្ពុជាស្អាត ដូចទៅនឹងយុទ្ធនាការ "កម្ពុជាស្អាត ខែ្មរធ្វើបាន"។ 

អង្គការចីរភាពបរិស្ថានកម្ពុជា នឹងប្ដេជ្ញាចូលរួមគ្រប់សកម្មភាព គ្រប់យុទ្ធនាការ ដែលបានដាក់ចេញដោយក្រសួងបរិស្ថាន។









Powered by Blogger.