កម្លាំងនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ករណីរក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀន
ព្រះវិហារ ៖ ថ្ងៃអង្គារ៍ ៨កើត ខែជេស្ឋ ឆ្នាំ ម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ តាមបទបញ្ជា និងការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១១ និង៣០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគបាលខេត្តព្រះវិហារ បានធ្វើការសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជ័យសែន និងកម្លាំងអធិការដ្ឋាននគរបាលស្រុករវៀង ចុះស្រាវជ្រាវបង្រ្កាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តមាន០២គោលដៅបន្តបន្ទាប់នៅក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។
សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៤នាក់ (ប្រុស) មានឈ្មោះដូចខាងក្រោម ៖
១-ឈ្មោះ គន្ធ សុវណ្ណា ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្នភូមិក្រាំងដូង ឃុំ ព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
២-ឈ្មោះ ឈឹម ភីរុន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិវាលបរ ឃុំពុទ្រា ស្រុកជ័យសែន ខេត្តព្រះវិហារ។
៣-ឈ្មោះ ងួន និច្ច ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្នចំណុចរំដេងស្ថិតនៅភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។
៤-ឈ្មោះ ស្រី ហួច ហៅសំណាង ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបណ្តោះអាសន្នចំណុចរំដេងស្ថិតនៅភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។
វត្ថុតាងគ្រឿងញៀន និងសម្ភារៈចាប់យក ៖
-មេតំហ្វេតាមីន (ICE) ទម្ងន់ ២៩,២២ ក្រាម (ម្ភៃប្រាំបួនក្បៀសម្ភៃពីរក្រាម)។
-ទូរស័ព្ទដៃចំនួន ០៥គ្រឿង។
-ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង។
-អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរចំនួន ០២សន្លឹក។
-សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យទាំងបួននាក់ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការសាលាដំបូងខេត្តព្រះវិហារចាត់ការតាមនីតិវិធីច្បាប់៕
Post a Comment