អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា!

 

នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នេះ គឺជាថ្ងៃប្រារព្ធខួប ៧៤ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥ ដែលថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជា តែងតែប្រារព្ធជារៀងរាល់ឆ្នាំ។

គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់នូវគោលបំណងរបស់ខ្លួន គឺកៀរគរប្រមូលកម្លាំងគ្រប់ជនជាតិកម្ពុជា ដែលមានឧត្តមគតិស្នេហាជាតិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ដើមកំណើតជាតិ ជំនឿសាសនា ឬអតីតកាលអ្វីឡើយ ដើម្បីរួមកម្លាំងគ្នា រំដោះប្រជាជន និងប្រទេសជាតិ ឱ្យរួចផុតពីការឈ្លានពាន ការត្រួតត្រា ការជិះជាន់ធ្វើបាបគ្រប់បែបយ៉ាង ពិសេសការពារសមិទ្ធផលសង្គមជាតិ កសាង អភិវឌ្ឍន៍ប្រទេសជាតិ ឱ្យរីកចម្រើនរុងរឿងថ្កុំថ្កើងជានិច្ចនិរន្តរ៍តទៅ។



Powered by Blogger.