អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រកាសលេខទូរស័ព្ទ មានភ្ជាប់តេឡេក្រាម ដើម្បីតាមដានពីសកម្មភាពល្មើសច្បាប់ចរាចរណ៍ នៃការបើកបររថយន្តគ្រប់ប្រភេទ នៅលើបណ្ដោយផ្លូវជាតិលេខ១

 

ភ្នំពេញ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ប្រកាសលេខទូរស័ព្ ទ០១៤ ៧៨៩ ០១៤ ដែលមានភ្ជាប់តេឡេក្រាម ដើម្បីផ្ដល់ភាពងាយស្រួលដល់សាធារណជន បញ្ជូនរូបភាព វីដេអូ និង រាយការណ៍ ពីសកម្មភាពរថយន្តក្រុង ដឹកទំនិញ និងគ្រួសារបើកវ៉ាជែងលឿនៗ បើកវ៉ាងជែងគ្នា ដឹកអីវ៉ាន់សំពីងសំពោង បើកបរបញ្ច្រាសទិស រំលោភលើចំណែកផ្លូវលើទិសដៅម្ខាង នៅលើបណ្ដោយផ្លូវជាតិលេខ១ ដើម្បីសមត្ថកិច្ចចរាចរណ៍ដែលប្រចាំការតាមគោលដៅផ្លូវជាតិលេខ១ ចាត់វិធានអប់រំណែនាំធ្វើកិច្ចសន្យា និងធ្វើការឃាត់យានល្មើសទាំងនោះ អនុវត្តទៅតាមនីតិវិធីច្បាប់ ចរាចរណ៍ផ្លូវគោក៕




Powered by Blogger.