ក្រុមហ៊ុននគររតនៈ ត្រេឌីង ឯ.ក ផ្គត់ផ្គង់ឧបករណ៍ចម្រោះទឹក ម៉ាក អេខ្វហ្វីលធ័រ ខេមបូឌា (Aquafilter Cambodia)ឧបត្ថម្ភជូនមន្ទីរពេទ្យគន្ធបុប្ផា ស្មើទឹកប្រាក់៦,០០០ដុល្លាសហរដ្ឋអាមេរិក
នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ លោកស្រី ប៉េង ចាន់វាស្នា អគ្គនាយិការ ក្រុមហ៊ុននគររតនៈ ត្រេឌីង ឯ.ក ផ្គត់ផ្គង់ឧបករណ៍ចម្រោះទឹក ម៉ាក អេខ្វហ្វីលធ័រ ខេមបូឌា (Aquafilter Cambodia) ឧបត្ថម្ភជូនមន្ទីរពេទ្យគន្ធបុប្ផា ស្ថិតនៅមន្ទីរពេទ្យគន្ធបុប្ផាទី១ វត្តភ្នំ ជាកាឧបត្ថម្ភជូនការផ្គត់ផ្គង់ប្តូរនូវតម្រងចម្រោះទឹករយៈពេល៤ឆ្នាំចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៥ ។
យោងតាមលិខិតថ្លែងអំណរគុណមួយច្បាប់ ចុះថ្ងៃទី ១០ខែ ឧសភាឆ្នាំ២០២៥ របស់លោក
សាស្ត្រាចារ្យ គី សង់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈលោកមាស សារិទ្ធ ប្រធានរដ្ឋបាល មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជាការថ្លែងអំណរគុណដល់ លោកស្រី ប៉េង ចាន់វាស្នា អគ្គនាយិការ ក្រុមហ៊ុននគររតនៈ ត្រេឌីង ឯ.ក ផ្គត់ផ្គង់ឧបករណ៏ចម្រោះទឹក ម៉ាកអេខ្វហ្វីលធ័រ ខេមបូឌា (Aquafilter Cambodia) ។
នៅក្នុងការទទួលលិខិតថ្លែងអំណរគុណពីមន្ទីរពេទ្យគន្ធបុប្ផានោះផងដែរ លោកស្រី ប៉េង ចាន់វាស្នា និងស្វាមី គឺ លោក ហៀង រតនា ជាមួយលោកគ្រូពេទ្យក៏បានចុះពិនិត្យមើលការបំពាក់នូវឧបករណ៏បន្សុទ្ធទឹកម៉ាក អេខ្វហ្វីលធ័រ (Aquafilter) អោយប្រាកដទទួលបាននៅគុណភាពទឹក និងអនាម័យខ្ពស់ ដែលបានបរិច្ចាគឧបត្ថម្ភជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមជាមួយក្នុងការគាំទ្រដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្តបេសកកម្មក្នុងការផ្ដល់សេវាពិនិត្យ និងព្យាបាលទារក និងកុមារ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងប្រកបដោយប្រសិទ្ធភាព និងដើម្បីបន្តផ្តល់ភាពញញឹមដល់កុមារកម្ពុជា ទុក្ខរបស់អ្នកជំងឺ គឺជាទុក្ខរបស់គ្រូពេទ្យ។ ក្នុងនាម លោកស្រី និងស្វាមីផ្ទាល់ ដែលនៅតែបន្តឧបត្ថម្ភជូនមន្ទីរពេទ្យគន្ធបុប្ផាជារៀងរហូត ដរាបណាក្រុមហ៊ុននៅតែបន្តមានលក់។

អត្ថបទដោយ៖ លោក ទុំ រតនា
Post a Comment