បុកស្លា.ប់ បើករត់នៅតែជាទម្លាប់អាក្រក់ កើតឡើងដដែលៗ


គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរមួយ បានកើតឡើងនៅវេលាម៉ោងប្រមាណ ១១:២០នាទីយប់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ នៅចំណុចមុខផ្សារទំនើប Lucky តាមបណ្ដោយផ្លូវជាតិលេខ២១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

តាមព័ត៌មានបឋម រថយន្ត Mercedes-AMG S65 ពាក់ស្លាកលេខ កម្ពុជា JEC.SENG ត្រូវបានរាយការណ៍ថា បានបុ.កជាមួយម៉ូតូសណ្ដោងរ៉ឺម៉កដឹកអេតចាយ បណ្ដាលឱ្យបុរសម្នាក់បាត់បង់ជីវិតនៅកន្លែងកើតហេតុ ខណៈស្ត្រីម្នាក់ និងកុមារ ៣នាក់ទៀត បានរងរបួស។

ក្រោយកើតហេតុ អ្នកបើកបររថយន្តត្រូវបានរាយការណ៍ថា បានព្យាយាមចាកចេញពីទីតាំង ប៉ុន្តែត្រូវប្រជាពលរដ្ឋជួយតាមឃាត់បានតែរថយន្ត ចំណែកអ្នកបើកបរ ត្រូវបានជនមិនស្គាល់មុខ២នាក់ បើកឡានស៊េរីទំនើបមករំដោះចេញពីទីតាំងបាត់ ។

ករណីនេះសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ដើម្បីបញ្ជាក់លម្អិតអំពីស្ថានភាព និងចាត់វិធានការតាមនីតិវិធីច្បាប់។




Powered by Blogger.