នគរបាលជាតិកូរ៉េ ប្រើប្រាស់រយៈពេល៥ថ្ងៃ ជួយបណ្តុះបណ្តាល ស្តីពីការស៊ើបអង្កេត និងបង្ការការឆបោកScam Online ដល់នគរបាលកម្ពុជា


ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគបាលជាតិកូរ៉េ នៃសាធារណៈរដ្ឋកូរ៉េ បានសហការជាមួយអគ្គស្នងការរដ្ឋាននគរបាលជាតិកម្ពុជា ជួយបណ្តុះបណ្តាល ស្តីពីការស៊ើបអង្កេត និងការបង្ការការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា Scam Online ដល់នគរបាលកម្ពុជា ដើម្បីពង្រឹងសមត្ថភាពមន្រ្តីនគរបាលកម្ពុជាបន្ថែមទៀត ក្នុងធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សេដ្ឋកិច្ច សង្គម និងកិត្តិយសរបស់បណ្តាប្រទេសជាច្រើននៅលើពិភពលោក ដែលក្នុងនោះរួមទាំងកម្ពុជាផងដែរ។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ គឺបានធ្វើឡើងរយៈពេល៥ថ្ងៃគឺចាប់ពីថ្ងៃទី៦ ដល់ថ្ងៃ ទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ នៅបណ្ឌិតសភានគរបាលកម្ពុជា ដែលមានគ្រូឯកទេសជាច្រើនមកពីអគ្គស្នងការដ្ឋាននគបាលជាតិកូរ៉េ (KNPA)៕







Powered by Blogger.