រយៈពេល៦ខែ ៖ ឃា.ត់ខ្លួនជនបរទេសចំនួន ១៥.៤៣៩នាក់ ពាក់ព័ន្ធ Online Scams

 

ដោយអនុវត្តតាមតួនាទីភារកិច្ច និងវិធានការម៉ឹងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការបង្ការ ទប់ស្កាត់ និងបោសម្អាតបទល្មើសនានាដោយជនបរទេស ពិសេសបទល្មើសបច្ចេកវិទ្យា (Online Scams) ក្នុងរយៈពេល ៦ខែ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចាត់វិធានការ និងបានសហការបោសសម្អាតជនល្មើសសរុប ៤៨.០០៧នាក់ មាន៧៨សញ្ជាតិ កើនឡើង ៩២៦% ។ ដោយក្នុងនោះបទល្មើសអន្តោប្រវេសន៍ចំនួន ៤៥.០៤៨នាក់ និងបទល្មើសព្រហ្មទណ្ឌ ២.៩៥៩នាក់ ដោយបានអនុវត្តច្បាប់ និងមួយចំនួនត្រូវបានបណ្តេញចេញពីកម្ពុជាសរុបចំនួន ៤២.១០២នាក់ មាន៧៧សញ្ជាតិ ក្នុងនោះពាក់ព័ន្ធ Online Scams មានចំនួន ១៥.៤៣៩នាក់។ នេះបើយោងតាមរបាយការណ៍រយៈពេល ៦ខែ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។



Powered by Blogger.