សមត្ថកិច្ចឃា.ត់ខ្លួនជនជាតិថៃ ១៤នាក់ ដកហូតទូរស័ព្ទដៃជាង ១០០គ្រឿងពាក់ព័ន្ធបទល្មើស online Scam
កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ឃាត់ខ្លួនជនជាតិថៃចំនួន១៤នាក់ ដកហូតទូរស័ព្ទដៃជាង ១០០គ្រឿង ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ទបច្ចេកវិទ្យា (online Scam)។ ការឃាត់ខ្លួននេះ បន្ទាប់ពីសមត្ថកិច្ចបានចុះត្រួតពិនិត្យជាក់ស្តែងចំនួន២ទីតាំង ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅលើជនបរទេសស្នាក់នៅប្រមូលផ្តុំ លួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងៗ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពី លោក មុត សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត។
កម្លាំងជំនាញអគ្គស្នងការដ្ឋាននគរបាលជាតិ បាននាំយកជនជាតិថៃចំនួន១៤នាក់ ទៅសាកសួរនិងបន្តនីតិវិធីនៅទីបញ្ជាការដ្ឋានវរសេនាតូចការពារព្រំដែនគោលលេខ៩១១។ សម្ភរដកហូតកំព្យូទ័រ(All in one )ចំនួន០១គ្រឿង ទូរស័ព្ទដៃចម្រុះចំនួន១២៣គ្រឿង -កំព្យូទ័រឡេបថប ចំនួន០១គ្រឿង- អាយផេត ចំនួន០៣គ្រឿង។





Post a Comment