លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ទី២ និងផ្សព្វផ្សាយផែនការការងារ
ដោយមានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ
នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ទី២ និងផ្សព្វផ្សាយផែនការការងារមួយចំនួន
ក្នុងនោះលោកអធិការក៏បានអនុញ្ញាតឱ្យតាមបណ្ដាផ្នែកជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ លើកអំពីបញ្ហាប្រឈមដែលកើតមានឡើងដើម្បីចូលរួមដោះស្រាយ ទន្ទឹមមនោះដែរលោកអធិការបានណែនាំទៅតាមបណ្ដាផ្នែកជំនាញ និងប៉ុស្តិ៍ យកចិត្តទុកដាក់ពង្រឹងលើការល្បាត ការពារសន្តិសុខ សុវត្ថិភាព និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អ និងទាន់ពេលវេលា ព្រមទាំងបានណែនាំបន្ថែមឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧បែងចែកវេនដើម្បីបម្រើសេវាសាធារណៈ និងទទួលបន្ដឹងរបស់ប្រជាពលរដ្ឋ២៤ម៉ោងលើ២៤ម៉ោង
ឆ្លៀតក្នុងនាឱកាសនោះដែរលោកអធិការក៏បានបន្តធ្វើបច្ចុប្បន្នភាពទៅលើកម្លាំងដែលមានឈ្មោះហាត់ប្រាណសម្រកក្បាលពោះកន្លងមកផង
បន្ទាប់ពីប្រជុំចប់លោកអធិការបានចែក Sticker លេខទូរសព្ទជូនលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៧ ដើម្បីចែកជូនទៅប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបន្ត
ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជេីញចូលរួមពី លោក លោកស្រីអធិការរង លោកនាយផ្នែក លោកនាយប៉ុស្តិ៍ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕














Post a Comment