លោក ទូច សុខៈ ត្រូវបានចាត់តាំងជាប្រធានក្រុមការងារតាមដានការអនុវត្តគោលការណ៍ណែនាំរបស់ឧបនាយករដ្ឋមន្ត្រី ស សុខា
ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានសម្រេចបង្កើតក្រុមការងារដែលមានសមាសភាពចំនួន ០៨ រូប ដើម្បីតាមដាន និងជំរុញការអនុវត្តគោលការណ៍ណែនាំរបស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
នៅក្នុងសេចក្តីសម្រេចនេះ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ត្រូវបានចាត់តាំងជាប្រធានដឹកនាំក្រុមការងារ ដោយទទួលបានតួនាទី និងអំណាចយ៉ាងសំខាន់ក្នុងការសម្របសម្រួល ត្រួតពិនិត្យ និងវាយតម្លៃផ្ទាល់លើការងាររបស់បណ្តាអគ្គនាយកដ្ឋាន និងអង្គភាពនានាចំណុះក្រសួង។
ការប្រគល់ភារកិច្ចគន្លឹះនេះ ធ្វើឡើងក្នុងបរិបទដែល លោក ទូច សុខៈ កំពុងដើរតួនាទីយ៉ាងសកម្ម និងមានឥទ្ធិពលកាន់តែខ្លាំង ក្នុងការគ្រប់គ្រងព័ត៌មាន និងឆ្លើយតបរហ័សរបស់ក្រសួងមហាផ្ទៃ ក្នុងអាណត្តិថ្មីនេះ។ ក្រុមការងារនេះ នឹងធ្វើការបូកសរុបលទ្ធផល និងធ្វើបច្ចុប្បន្នភាពរបាយការណ៍ជូនជម្រាបជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាប្រចាំ ដើម្បីធានាបាននូវតម្លាភាព និងប្រសិទ្ធភាពការងារក្នុងរចនាសម្ព័ន្ធរដ្ឋបាលសាធារណៈ។





Post a Comment