សមត្ថកិច្ចឃា..ត់ខ្លួនជាតិចិន ៣០នាក់ ជាមុខសញ្ញា Online Scams សម្ងំលា.ក់ខ្លួននៅ រីសតគុជសារ



 សមត្ថកិច្ចចុះធ្វើរដ្ឋបាលចំហរលើទីតាំងជនបរទេសស្នាក់នៅប្រមូលផ្ដុំ ទីតាំង រីស៊ត គុជសារ ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី រកឃើញជនជាតិចិនចំនួន ៣០នាក់ (ស្រីចំនួន ២នាក់) ក្នុងនោះរកឃើញក្នុងទីតាំងចំនួន ១៧នាក់ និងបន្តរកឃើញ (ដេញប្រផាប់ចាប់ប្រភីង) ជនបរទេសដែលរត់ចេញពីទីតាំងរីស៊តចំនួន ១៣នាក់។ 

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចធ្វើការឆែកឆេរ និងចាប់យកវត្ថុតាងរួមមាន៖ កុំព្យូទ័រ Laptop ចំនួន ២គ្រឿង, ទូរស័ព្ទដៃចំនួន ១២គ្រឿង, IPad ចំនួន ២គ្រឿង, គ្រែដេក (២ជាន់) និងកៅអីមួយចំនួនរក្សាទុកក្នុងឃ្លាំងចំនួន ២ និងលិខិតឆ្លងដែនចំនួន ៣០ក្បាល (ផុតសុពលភាពទិដ្ឋាការ ១)។

យោងតាមការត្រួតពិនិត្យលើទីតាំង និងវត្ថុតាងជាក់ស្តែង កម្លាំងសមត្ថកិច្ចជំនាញ សន្និដ្ឋានថា ជនជាតិចិនចំនួន ៣០នាក់ ស្រីចំនួន ២នាក់ ជាមុខសញ្ញាសង្ស័យប្រព្រឹត្តបទល្មើស Online Scams ដែលចាកចេញពីកន្លែងណាមួយមកសម្ងំលាក់ខ្លួននៅ រីសត ឈ្មោះ គុជសារ។

បច្ចុប្បន្នជនជាតិចិនទាំង ៣០នាក់ ស្រី ២នាក់ រួមនឹងវត្ថុតាងមួយចំនួន បានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីបន្តនីតិវិធី។




Powered by Blogger.