ទីបំផុត ! រកមុខអ្នកនាំជង្គង់មាន់ ជេីងមាន់ពីថៃឃេីញហេីយ



ភ្នំពេញ : អតីតប្រធាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បច្ចុប្បន្នជាម្ចាស់គេហទំព័រ (PVN News)  លោក ផែង វណ្ណៈ បានបង្ហោះព័ត៌មាន ផ្អើលទូទាំងប្រទេស នៅទីតាំង ស្តុក ស្លាប់មាន់ ជង្គង់មាន់ សាច់បង្កក់គ្រប់ប្រភេទ ជាមួយនឹងការប្រាប់យ៉ាងច្បាស់លាស់អំពីទីតាំង ដែលស្ថិតនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ 

លោកបានអះអាងថា , ចំណាយ​ពេល​មួយថ្ងៃ​នេះ​ ថ្វីត្បិត​តែនឿយហត់បន្តិច​ តែ​សប្បាយ​ចិត្ត​ណាស់​ ព្រោះ​បានរកឃេីញ​ជង្គង់មាន់​ សាច់មាន់​ក្លាសេ​ វេចខ្ចប់​មាន​អក្សរថៃ​ ដែល​លោកស្រី​ អ៉ឹម​ សុផាណារ៉ា​ និង​ ស្វាម៉ី​ នាំចូលមកពី​ប្រទេសថៃ​រក្សាទុកនៅ​ឃ្លាំងចែកចាយស្ថិតនៅភូមិ​ធ្លក​ សង្កាត់​ គោករការ​ ខណ្ឌ​ ព្រែកព្នៅ​ រាជធានីភ្នំពេញ​ ។  តេីលោកស្រី​ និង​ ស្វាម៉ី​ នាំចូល​តាម​ច្រកណា​ ?  នេះ​ជាសំណួរដែល​មហាជន​ទូទាំង​ប្រទេស​ចង់​ដឹងបំផុត​ ។  ជាពិសេស​ពាក់​ព័ន្ធ​សមត្ថកិច្ច​ណា​ខ្លះ​ ?  

ខណៈពេលនេះ​ សមត្ថកិច្ច​នគរបាល​រាធានីភ្នំពេញ​ និង​ អង្គភាពជំនាញ​ពាក់ព័ន្ធ​ក្រោមការ​សម្របសម្រួល​ពី​តំណាង​អយ្យការ​អមសាលាដំបូង​រាជធានីភ្នំពេញ​ កំពុង​ត្រួត​ពិនិត្យ​ ឆែកឆេរ​ ដេីម្បី​កសាងំណុំរឿង​ចាត់ការតាម​និតិវិធី​ច្បាប់​ ។

សូមជម្រាបជូនថា, សម្ដេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រមុខរដ្ឋស្ដីទី បានមានប្រសាសន៍ព្រមានយ៉ាងធ្ងន់ធ្ងរយ៉ាងដូច្នេះថា , បញ្ជាឱ្យពិនិត្យ«ដកទ្រព្យសម្បត្តិ និងបញ្ជូនទៅព្រំដែន» ចំពោះពលរដ្ឋខ្មែរណាដែលបន្តលួចនាំចូលទំនិញថៃចូលទឹកដីខ្មែរ ។ 

សូមជម្រាបជូនថា, ព័ត៌មានចុងក្រោយ មុននេះបន្តិច ! គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ជិនប៊ុនធឿន បន្តបង្ក្រាប បានរាប់រយតោន ៕ ដោយ : សិលា













Powered by Blogger.