លោក កេត ម៉ៅ អភិបាលស្រុកត្រាំកក់ ខេត្តតាកែវ នឹងត្រូវផ្លាស់ប្ដូរតំណែងជាផ្លូវការនៅក្នុងពិធីប្រកាសផ្ទេរភារកិច្ចនាថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០២៦ ខាងមុខនេះ ក្រោយពីមានការធ្លាយចេញនូវរឿងអាស្រូវផ្ទួនៗគ្នានៅលើបណ្ដាញសង្គម
រឿងអាស្រូវពាក់ព័ន្ធការសម្រេចផ្លាស់ប្ដូររូបស់លោកពីថ្នាក់លើនេះ ធ្វើឡើងបន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងក្លាពីសំណាក់មហាជន នឹងតាមគណនីហ្វេសប៊ុកផ្លូវការរបស់លោក ផែង វណ្ណៈ (Pheng Vannak News) កាលពីចុងខែឧសភា ឆ្នាំ២០២៦ បានទម្លាយថា មានស្ត្រីរងគ្រោះម្នាក់បានស្វែងរកកិច្ចអន្តរាគមន៍ផ្នែកច្បាប់ ដោយចោទប្រកាន់លោក កេត ម៉ៅ ថាបានប្រើប្រាស់តួនាទីផ្ញើសារញ៉ែ និងបៀតបៀនក្នុងន័យតណ្ហា ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសីលធម៌មន្ត្រីរាជការយ៉ាងធ្ងន់ធ្ងរ។
យោងតាមលិខិតមួយច្បាប់របស់រដ្ឋបាលខេត្តតាកែវ ស្ដីពីការផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងថ្មីអភិបាលនៃគណៈអភិបាលស្រុកត្រាំកក់ លោក កេត ម៉ៅ ត្រូវបានផ្ទេរតំណែងចេញពីអភិបាលនៃអណៈអភិបាលស្រុកត្រាំកក់ និងជំនួសដោយលោក ហ៊ត មនោ។
តាមរយៈលិខិតប្រកាសចូលកាន់តំណែងជាអភិបាលស្រុកត្រាំកក់ របស់រដ្ឋបាលខេត្តតាកែវ ពីធីនេះនឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅសាលប្រជុំរបស់រដ្ឋបាលស្រុកត្រាំកក់តែម្ដង។ ទោះបីយ៉ាងណា នៅមិនទាន់មានរបាយគារណ៍ណាមួយបញ្ជាក់ថា លោក កេត ម៉ៅ ត្រូវផ្ទេរភារកិច្ច ឬទៅ។
សូមជម្រាបថា លោក ហ៊ត មនោ បច្ចុប្បន្នជាអភិបាលរងនៃអណៈអភិបាលក្រុងដូនកែវ និងត្រូវជាកូនរបស់លោក ហ៊ត ឆែម អតីតអភិបាលស្រុកដូនកែវ ហើយក៏ជាអតីតអភិបាលស្រុកត្រាំកក់ ខេត្តតាកែវផងដែរ។
គួររំលឹកថា លោក កេត ម៉ៅ នាពេលថ្មីៗកន្លងមកនេះ មានសារបែកធ្លាយនៅលើបណ្ដាញសង្គមពីការលួងលោមសុំស្នេហ៍ពីនិស្សិតឆ្នាំទី៣ម្នាក់ ដែលធ្វើឲ្យមហាជនអ្នកលេងបណ្ដាញសង្គមបញ្ចេញមតិរិះគន់យ៉ាងចាស់ដៃផងដែរ។ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ក៏បានកោះហៅស្ត្រីឈ្មោះ គួន សុភា រស់នៅភូមិសេកយា ឃុំអង្គតាសោម ស្រុកត្រាំកក់ ដែលជាសាមីខ្លួនក្នុងអង្គហេតុនេះឲ្យចូលខ្លួនបំភ្លឺជុំវិញបញ្ហាខាងលើនេះ។
ជុំវិញការប្រកាសផ្ទេរ និងតែងតាំងមុខតំណែងអភិបាលស្រុកត្រាំកក់ថ្មីនៅថ្ងៃស្អែកនេះ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ នៅមិនអាចបញ្ជាក់បាននៅឡើយទេ គិតត្រឹមព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦នេះ៕

Post a Comment