ចា.ប់បានហើយជនសង្ស័យ ដែលសម្លា.ប់នារីជាភេទទី៣និងអ្នករត់តាស៊ី ឃាត់ខ្លួន៤នាក់
ភ្នំពេញ ៖ ចាប់មនុស្ស ២នាក់ ដឹកតាមរថយន្តចេញពីខណ្ឌច្បារអំពៅ យកទៅដល់ផ្លូវជាតិលេខ៦ស្ពានលេខ៤ បន្ទាប់មកសម្លាប់អ្នករត់តាក់ស៊ីម្នាក់ទៀត យកសពកប់ ក្នុងលូដីឡូហ៍មួយកន្លែង ទុកចោលយកបេតុងចាក់លុបកុំអោយសពចេញក្លិនសាយភាយមកក្រៅ ហើយបើករថយន្តយកទៅប្លុងចោលនៅសង្កាត់ព្រែកឯង ជិត ១០ថ្ងៃ។ តាមការចង្អុលបង្ហាញអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌសហការជាមួយលោក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅបើកការស្រាវជ្រាវឃាត់ខ្លួន៤នាក់ ដកហូតរថយន្តសរុប ៣គ្រឿង ក្នុងនោះមានរថយន្តតូយ៉ូតូព្រុសរបស់ជនរងគ្រោះរត់តាក់សុី១គ្រឿង បង្រ្កាបជនសង្ស័យនៅបុរីហាយធិច តាមផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ហើយសមត្ថកិច្ចបន្តស្វែងរកសពជនរងគ្រោះទាំង២នាក់ ខណះពេលនេះកម្លាំងសមត្ថកិច្ច និងជំនាញកំពុងកាយសាកសពចេញពីក្នុងដី ទីតាំងកើតហេតុនៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ កើតហេតុកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ ២០២៦ ភ្ញាក់ផ្អើលកាយយកសាកសព នៅម៉ោងជាង១០យប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦៕











Post a Comment