បុរសម្នាក់ដែលកាន់ដំបងឈរកាក់មុខរថយន្ត ដឹកកុងតឺន័រគំ.រា.ម.វា.យអ្នកបើករថយន្ត ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃា.ត់យកមកសួរនាំ ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញសង្គម



សូមបញ្ជាក់ថា:នៅថ្ងៃទី០២ ខែឧសភាឆ្នាំ២០២៦ វេលាម៉ោង១១និង ១០នាទី នៅត្រង់ចំណុចមហាវិថីឈ្នះឈ្នះ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញមានបុរសម្នាក់ឈ្មោះ ថេង ប៊ុនថាត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ បើកបររថយន្ត ជនជាតិខ្មែរ មានទីលំនៅ ភូមិសូគេន ឃុំសូរគងស្រុកកងមាស ខេត្តកំពង់ចាម ត្រូវបានបុរសម្នាក់ជាជនបង្កឈ្មោះ សាម ភារុន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ បើកបររថយន្ត ជនជាតិខ្មែរ មានទីលំនៅបន្ទប់ជួល ភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប្រទះឃើញបើករថយន្តដល់ចំណុចខាងលើ ជួបគ្នា ខណៈនោះបុសជាជនបង្កក៏បានកាន់ដំបង កាក់មុខរថយន្ត ហៅអ្នកបើករថយន្តចុះមក ដើម្បីដោះស្រាយបញ្ហាជាមួយគ្នា និងបានវាយកាបាំងជ័រការពារទឹកភ្លៀង ទ្វាររថយន្តម្ខាងខូចខាតស្រាលចំនួន១ ដោយរវាងអ្នកទាំងពីរ ជាមិត្តភក្តិស្គាល់គ្នា មូលហេតុពួកគេខឹងឈ្លោះគ្នានៅតាមបណ្តាញសង្គម។

នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចបានទំនាក់ទំនងភាគីជនរងគ្រោះអ្នកបើករថយន្ត មកដាក់ពាក្យប្តឹង ភាគីតំណាងជនរងគ្រោះបានមកដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោម ដោយមិនបានប្តឹង បុរសបង្កនោះទេ ដោយសារបុរសបង្កទទួលស្គាល់កំហុស ហើយសុំទោសនិងមានការយោគយល់ពីភាគីជនរងគ្រោះ ពួកគេបានស្នើសុំសមត្ថកិច្ចធ្វើការសម្របម្រួល បញ្ចប់បញ្ហា ។សមត្ថកិច្ចក៏បានឲ្យធ្វើកិច្ចសន្យាព្រមគ្នាមិនប្តឹងផ្តល់គ្នា និងអប់រំធ្វើកិច្ចសន្យាចំពោះបុរសបង្កឲ្យកែប្រែខ្លួន បញ្ឈប់បង្កបញ្ហាទៀត៕



Powered by Blogger.