ប្តីពូកែខាងជេរប្រមាថធ្ង.ន់ៗ និងដៀលពូជអម្បូរ ប្រពន្ធទ្រាំមិនបាន ខឹ.ងទាញពូថៅវា.យប្តីចំនួន ៤ពូថៅ ស្រែករកព្រះអា.យុ


ខេត្តកំពង់ស្ពឺ ÷នៅថ្ងៃទី២៩ ខែឧសភា ឆ្នំា២០២៦ វេលាម៉ោង ១៦ និង ៣០នាទី មានករណីហិង្សាមួយកើតឡើងបង្ករឡើងដោយជនសង្ស័យឈ្មោះ អ៊ី សោ ភេទស្រី អាយុ ៤៥ ឆ្នំា ត្រូវជាប្រពន្ធ បានធ្វើសកម្មភាពយកពូថៅវាយទៅលើឈ្មោះ ហឿន ហុន ភេទប្រុស អាយុ ៤៨ ឆ្នំា ត្រូវជាប្តីចំនួន ៤ពូថៅ ចំក្បាលផ្នែកខាងក្រោយ ខណៈពេលប្តីកំពុងអង្គុយលើអង្រឹងក្រោមផ្ទះ បណ្តាលអោយរងរបួសធ្ងន់។

+មូលហេតុ៖ បណ្តាលមកពីជនរងគ្រោះជេរប្រមាថធ្ងន់ៗ និងដៀលពូជអម្បូរខាងប្រពន្ធ ធ្វើឲ្យជនសង្ស័យខឹងទាញពូថៅវាយតែម្តង។

   - ក្រោយបានទទួលបណ្តឹងពីមហាជនឈ្មោះ ផល្លា ប្រុស ហៅ ហយ ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិព្រៃផ្តៅ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ តាមលេខទូរស័ព្ទ 010951066 រួចមក កម្លាំងជំនាញរបស់អធិការដ្ឋានស្រុក រួមជាមួយកម្លាំងប៉ុស្តិ៍នករបាលរដ្ឋបាលត្រពាំងជោ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យស្រាវជ្រាវជុំវិញពីរឿងហេតុខាងលើ និងធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើយកមកអធិការដ្ឋានស្រុកឱរ៉ាល់ដើម្បីចាត់ការតាមនិតិវិធី។

-ចំណែកជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។




Powered by Blogger.