សិ.ស្ស.ប្រុសថ្នាក់ទី៩ ចា.ប់.បោ.ចសក់សិ.ស្ស.ស្រី.បោ.ក នឹងឥដ្ឋការ៉ូឡា២ដងក្នុងសាលារៀន បណ្ដាលឲ្យបែ.កក្បា.ល និងវៀចច្រមុះ
ខេត្តកណ្តាល៖ អាណាព្យាបាល និងមហាជនជាច្រើន បានសម្ដែងការរន្ធត់ចិត្ត និងក្តុកក្ដួលយ៉ាងខ្លាំង ក្រោយពីវីដេអូសកម្មភាពហិង្សាមួយ ត្រូវបានចែកចាយលើបណ្ដាញសង្គម បង្ហាញពីសិស្សប្រុសម្នាក់ បានចាប់បោចសក់សិស្សស្រី បោកក្បាលទៅនឹងឥដ្ឋការ៉ូឡាយ៉ាងសាហាវ នៅក្នុងបរិវេណសាលារៀន បណ្ដាលឲ្យរងរបួសបែកក្បាល និងវៀចខ្ទង់ច្រមុះ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង៥០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងបរិវេណអនុវិទ្យាល័យវឌ្ឍនៈឈូងលាភ ស្ថិតក្នុងភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
បើតាមលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សួស្តី អជិតា ភេទស្រី អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៨ រងរបួសបែកក្បាលខាងក្រៅ មានឈាមកក និងវៀចខ្ទង់ច្រមុះ។ ចំណែកជនបង្កឈ្មោះ អឿន ម៉េងហួរ ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សថ្នាក់ទី៩ រៀននៅសាលាជាមួយគ្នា។






Post a Comment