បង្ក្រាបបទល្មើស Scam Online ឃាត់ខ្លួនជនបរទេសជាង៣០០នាក់


(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចនៃស្នងការនគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦នេះ បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើស Scam Online នៅអគារមួយកន្លែងទល់មុខស្ថានទូតបារាំង ខណ្ឌដូនពេញ ដោយឃាត់ខ្លួនជនបរទេសជាង៣០០នាក់។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ក្នុងកិច្ចប្រតិបត្តិការខាងលើ សមត្ថកិច្ចរកឃើញ មនុស្សសរុប៣១១នាក់ មាន៥សញ្ជាតិ ដូចជា ចិន២៥៤នាក់ (ស្រី១៨) ក្នុងនោះ តៃវ៉ាន់ ១៨២នាក់ (ស្រី១៤), ម៉ាឡេស៊ី៣០នាក់ (ស្រី៣នាក់), វៀតណាម២៣នាក់ (ស្រី៩នាក់) និងឥណ្ឌា២នាក់ (ស្រី១នាក់)។ សម្ភារបច្ចេកទេស ទូរស័ព្ទដៃ៦១៥គ្រឿង, Laptop ១៤០គ្រឿង, All in One ៣១គ្រឿង, Monitor ៦គ្រឿង និងCPU ៣គ្រឿង។



Powered by Blogger.