ឃា.ត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ បន្ទាប់ពីប្រព្រឹត្តអំពើឃាតកម្

(កំពង់ធំ)៖ កម្លាំងនគរបាលស្រុកស្ទោងបានឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ បន្ទាប់ពីប្រព្រឹត្តអំពើឃាតកម្ម នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិសំប៉ាន ឃុំម្សាក្រង ស្រុក ស្ទោង ខេត្តកំពង់ធំ។

ជនសង្ស័យឈ្មោះ រី រន អាយុ៣៤ឆ្នាំ ត្រូវបានចោទថា បានប្រើពូថៅកាប់សម្លាប់ជនរងគ្រោះឈ្មោះ ជា វណ្ណៈ អាយុ៣២ឆ្នាំ បណ្តាលឱ្យស្លាប់នៅកន្លែងកើតហេតុ ដោយសារគំនុំផ្ទាល់ខ្លួន។

ក្រោមការដឹកនាំរបស់ស្នងការដ្ឋាន និងអធិការនគរបាលស្រុក កម្លាំងជំនាញបានចុះឡោមព័ទ្ធ និងឃាត់ខ្លួនជនសង្ស័យបានជោគជ័យ ព្រមទាំងដកហូតពូថៅជាវត្ថុតាង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ខណៈសាកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ រៀបចំពិធីបុណ្យតាមប្រពៃណី៕






Powered by Blogger.