ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ចាត់តាំងគណៈប្រតិភូជាន់ខ្ពស់ ចុះសួរសុខទុក្ខ និងនាំយកថវិកាឧបត្ថម្ភដល់វីរនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ដែលកំពុងសម្រាកព្យាបាលនៅប្រទេសវៀតណាម

 

ភ្នំពេញ៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងសមានចិត្តស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅចំពោះមន្ត្រីក្រោមឱវាទ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាត់តាំង ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំគណៈប្រតិភូ ធ្វើដំណើរឆ្លងដែនចុះសួរសុខទុក្ខ និងនាំយកថវិកាទៅឧបត្ថម្ភដល់វីរនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន លោកអនុសេនីយ៍ឯក ធាង ឧត្តម ដែលបានរងរបួសធ្ងន់ក្នុងប្រតិបត្តិការចុះបង្ក្រាបសំបុកឧក្រិដ្ឋជនជួញដូរគ្រឿងញៀនប្រដាប់ដោយអាវុធនៅស្រុកបាទី ខេត្តតាកែវ ដែលកំពុងសម្រាកព្យាបាលរបួសយ៉ាងយកចិត្តទុកដាក់នៅមន្ទីរពេទ្យ ក្នុងទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម៕








Powered by Blogger.