ប្រជាពលរដ្ឋ ក្នុងក្រុងបានលុង ខេត្តរតនគីរី ដែលមានយានយន្តបានសម្រុកទៅចាក់សាំងតាមស្ថានីយប្រេងឥន្ធន:នានាខណៈដែលលោកប្រធានមន្ទីររ៉ែ និងថាមពលខេត្ត បានអះអាងថាតម្លៃប្រេងនៅធម្មតា
លោកអ៊ុង ហួរ ប្រធានមន្ទីរ រ៉ែ និងថាមពលខេត្តរតនគិរី បានអោយដឹងនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ថា ការដែលប្រជាពលរដ្ឋយកយានយន្តទៅចាក់សាំងយ៉ាងច្រើនកុះករនេះ អាចថាពួកគាត់បារម្ភពីការឡើងថ្លៃប្រេងបណ្តាលមកពីសង្រ្គាម រវាងអាមេរិក អុីស្រាអែល និងអុីរ៉ង់ និងការខ្វះខាតប្រេងក្នុងស្តុកក្នុងខេត្ត។ លោកអះអាងថា បើទោះបីប្រជាពលរដ្ឋសម្រុកទៅចាក់ប្រេងច្រើនតាមស្ថានីយប្រេង នានាក្នុងក្រុងបានលុងច្រើនយ៉ាងណាក៏ដោយ ក៏តម្លៃប្រេងសាំងនៅរក្សាដដែល ពោលគឺ៣៨៥០ក្នុង១លីត្រ ប្រេងម៉ាស្សូតតម្លៃ៣៨៥០ក្នុង១លីត្រ.ប្រេងកាត៦០០០រៀលក្នុង១លីត្រគិតត្រឹមម៉ោង៥ ល្ងាចថ្ងៃ ខែ ឆ្នាំដដែលនេះ។
លោកប្រធានមន្ទីរ រ៉ែ និងថាមពលខេត្ត រូបនេះបញ្ជាក់បន្ថែមថា ម្សិលមុិញថ្ងៃទី៦ និងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦នេះខណ:
ដែលឃើញសកម្មភាពយ៉ាងមមាញឺករបស់ប្រជាពលរដ្ឋនាំគ្នាសម្រុកទៅប្រេងយ៉ាងដូច្នេះ លោកបានចាត់មន្ត្រីជំនាញ
សហការជាមួយសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តរតនគិរី (ក.ប.ប.) និងមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត ចុះអង្កេត និងធ្វើការណែនាំដល់ម្ចាស់ស្ថានីយប្រេងគ្រប់កន្លែង ក្នុងក្រុងបានលុង ធ្វើយ៉ាងគោរពតាមស្តង់ដារបស់ក្រសួង ដោយមិនត្រូវធ្វើការតម្លើងថ្លៃ.លក់អោយគ្រប់គ្រប់លីត្រ និងមិនត្រូវលក់អោយប្រជា
ពលរដ្ឋយកទៅស្តុកទុកនៅផ្ទះ ជាដើម ដើម្បីបង្ការហានិភ័យកើតឡើង ដោយអគ្គីភ័យ។ ហើយសកម្មភាពចុះណែនាំនេះ នឹងធ្វើឡើងនៅតាមបណ្តាស្រុកនានាទៀតផងដែរ។លោក ថា
គិតត្រឹមថ្ងៃទី៧ នេះ សម្មភាពសម្រុកទៅចាក់ប្រេងមិនច្រើនដូចថ្ងៃទី៦នោះទេ ហើយស្ថានីយប្រេងមួយចំនួនក៏អស់ប្រេងក្នុងស្តុកដែរ។
គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់ មន្ទីរពាណិជ្ជកម្មខេត្ត រតនគិរី អោយដឹងនៅថ្ងៃទី៧ខែឆ្នាំដដែលនេះ នៅទូទាំងខេត្ត មានស្ថានភាពស្ថានីយ និងដេប៉ូក្នុងខេត្តចំនួន១១២ និងធ្វើការបិទស្ថានីយ មួយចំនួនមិនដំណើរការ ដោយស្ថានីយ លក់ អស់ប្រេងពីស្តុក ។ ចំពោះស្ថានីយធំៗនៅលក់តម្លៃធម្មតា សាំងធម្មតា ៣៨៥០រៀល ម៉ាស្សូត ៣៨៥០រៀល/លីត្រ៕



















Post a Comment