ប្រភពពីប្រជាពលរដ្ឋបានឲ្យដំណឹងថា នៅក្នុងខេត្តរតនគិរីបើកល្បែងស៊ីសងគ្រប់ប្រភេទយ៉ាងរលូន
ខេត្តរតនគិរី៖ ថ្ងៃទី06 ខែមិនា ឆ្នាំ2026 ប្រភពបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំមួយ ស្ថិតនៅភូមិជ្រៃ សង្កាត់យក្យឡោម ក្រុងបានលុង ខេត្តរតនគិរី កំពុងបើកដំណើរការយ៉ាងគគ្រឹកគគ្រេង ចាប់តាំងពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ មក ដោយមិនញញើតច្បាប់ និងមិនខ្លាចអាជ្ញាធរមូលដ្ឋានឡើយ។
ប្រភពបានបញ្ជាក់ថា ទីតាំងល្បែងនេះ ត្រូវបានគេរៀបចំឡើងដោយក្រុមបុគ្គលមួយចំនួន ក្នុងនោះ ខណៈបុគ្គលម្នាក់ទៀត ត្រូវបានគេអះអាងថា ប្រហែលជាអ្នកជំនិតដែលរៀបចំ និងគ្រប់គ្រងសកម្មភាពល្បែងទាំងមូល។នៅទីតាំងនេះ ត្រូវបានគេរាយការណ៍ថា មានល្បែងជាច្រើនប្រភេទ ដូចជា យូគី អាប៉ោង និងជល់មាន់ ដែលកំពុងទាក់ទាញអ្នកលេងចូលចេញយ៉ាងច្រើន បង្កឲ្យប្រជាពលរដ្ឋនៅតំបន់នោះព្រួយបារម្ភយ៉ាងខ្លាំងចំពោះសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។អ្វីដែលធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍ គឺទីតាំងល្បែងនេះបើកលេងយ៉ាងចំហរ ហាក់ដូចជាគ្មានការទប់ស្កាត់ពីសមត្ថកិច្ចទេ។
មហាជនបានលើកជាសំណួរថា៖ តើមានអ្នកធំៗឬនៅពីក្រោយ ឬយ៉ាងណា បានជាបើលេងបានយ៉ាងរលូនបែបនេះ!
ប្រជាពលរដ្ឋសង្ឃឹមថាក្រោយពីផ្ដល់ប្រភពព័ត៌មានក្នុងការចុះផ្សាយរួមហើយ និងបានដឹងដល់លោក អ៊ុង សុភាព ស្នងការនគបាលខេត្តរតនគិរី និងចាត់វិធារការចុះទៅបង្ក្រាប់ចំពោះទីល្បែងទាំងនេះជាក់ជាមិនខាងដើម្បីភូមិ/ឃុំ មានសុវត្ថិភាព។





Post a Comment