ក្រសួងទេសចរណ៍ រួមជាមួយគណៈកម្មការអន្តរក្រសួងរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ និងរដ្ឋបាលខេត្តក្រចេះ បានរៀបចំកម្មវិធីជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកនូវនាំអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត តែងតែគិតគូរ និងនៅជាប់ជានិច្ចជាមួយប្រជាពលរដ្ឋខ្មែរដែលមានជីវភាពលំបាកខ្វះខាត 

ក្រសួងទេសចរណ៍ រួមជាមួយគណៈកម្មការអន្តរក្រសួងរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ និងរដ្ឋបាលខេត្តក្រចេះ បានរៀបចំកម្មវិធីជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកនូវនាំអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ជូនបងប្អូន លោកពូ អ្នកមីង លោកយាយ លោកតា ចាស់ជរា និងក្រុមគ្រួសារមានជីវភាពខ្វះខាតសរុបទាំងអស់ ៥០គ្រួសារ មកពី ៥ សង្កាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ ព្រមទាំងមានការចូលរួមពីគណៈកម្មការអន្តរក្រសួងរៀបចំព្រឹត្តិការណ៍បុណ្យទន្លេ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប នាសាលាខេត្តក្រចេះ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ឯកឧត្ដមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ជូនចំពោះ បងប្អូន លោកពូ អ្នកមីង លោកតា លោកយាយ ព្រមទាំងក្រុមគ្រួសារទាំងអស់គ្នាដែលមានវត្តមានក្នុងកម្មវិធីនេះ។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ជូនអង្គពិធីថា ជានិច្ចកាល សម្ដេចតេជោ និង សម្ដេចធិបតី តែងតែបន្តយកចិត្តទុកដាក់ជាប់ជាប្រចាំ ចំពោះសុខទុក្ខរបស់បងប្អូនប្រចាពលរដ្ឋទាំងអស់គ្នា ទាំងការរស់នៅ សន្តិសុខ ជីវភាព សុខភាព ជាពិសេសទៀតនោះក្នុងគ្រប់កាលៈទេសៈទាំងអស់ សម្ដេចពុំដែលទៅណាចោលប្រជាជន ឬទុកឱ្យប្រជាជនកម្ពុជារងការលំបាកឡើយ។

សូមជម្រាបជូនថា កម្មវិធីសប្បុរសធម៌នេះ គឺជាសកម្មភាពសង្គមដ៏មានសារៈសំខាន់មួយ ក្នុងការលើកកម្ពស់វិញ្ញាណចែករំលែក និងភាពរួបរួមក្នុងសង្គម ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមងាយរងគ្រោះ។ ទន្ទឹមនឹងនេះផងដែរ កម្មវិធីនេះក៏បានចូលរួមលើកកម្ពស់វិស័យទេសចរណ៍ និងអភិរក្សវប្បធម៌ខ្មែរ តាមរយៈការបង្ហាញពីសាមគ្គីភាព វប្បធម៌ចែករំលែក ដែលជាប្រពៃណីដ៏ល្អរបស់ប្រជាជនកម្ពុជា។

 ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦

កម្មវិធីអមទី១១ ក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ខេត្តក្រចេះ។








Powered by Blogger.