អភិបាលខេត្តកណ្តាល បញ្ជូនលិខិតសុំអន្តរាគមន៍របស់ឈ្មោះ ឡោ ពៅ និង ប្រជាពលរដ្ឋចំនួន ០៧គ្រួសារ ទៅរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ករណី ឯកឧត្តម សេង គីមឡាក់ តួនាទីព្រះរាជអាជ្ញា និង(ប្រពន្ធ)លោកជំទាវ គឹម សុគន្ធា តួនាទីចៅក្រម និងឈ្មោះ ចាន់ គឹមឆែ (ប្រពន្ធ)ឈ្មោះ សេង ស៊ីវលាង ករណី ធ្វើរបងបិទផ្លូវស្ថិតនៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល
កណ្តាល៖ប្រជាពលរដ្ឋក្រីក្រមិនមានបុណ្យស័កយស ឬអំណាចអ្វីដែលអាចតតាំងនិងការរំលោភបំពានពីសំណាក់អ្នកមានបុណ្យស័កយសមានអំណាចមានងារជាឯកឧត្តមព្រះរាជអាជ្ញា និងលោកជំទាវចៅក្រមបាននោះឡើយ។ ទើបប្រជាពលរដ្ឋទាំង៨គ្រូសារបានធ្វើពាក្យបណ្ដឹងទៅដល់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ដើម្បីជួយដោះស្រាយទៅលើបុគ្គលមួយចំនួនដែលបានរំលោភផ្លូវសាធារណៈធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។
ក្រោយពីឯកឧត្តអភិបាល បានទទួលនូវពាក្យបណ្ដឹងសុំជួយដោះស្រាយរបស់ឈ្មោះ ឡោ ពៅ និងប្រជាលរដ្ឋចំនួន៧គ្រួសារ ចុះនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ សំណើសុំប្ដឹងឈ្មោះ ចាន់ គឹមឆែ និងប្រពន្ធឈ្មោះ សេង ស៊ីវលាង ស្នាក់នៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល និងម្ចាស់កម្មសិទ្ធិលោក សេង គីមឡាក់ (មានតួនាទីជាព្រះរាជអាជ្ញា)និងប្រពន្ធលោកស្រី គឹម សុគន្ធា (មានតួនាទីជាចៅក្រម) បានពាត់របងរំលោភកាន់កាប់លើផ្លូវលំសាធារណៈធ្វើជាកម្មសិទ្ធិរបស់ខ្លួន ស្ថិតនៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។
យោងតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ គោរពជូនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានឱ្យដឹងថា÷
តបតាមកម្មវត្ថុ និងយោងខាងលើ យើងខ្ញុំមានកិត្តិយសសូមជម្រាបជូនឯកឧត្តមអភិបាលមេត្តាជ្រាបថា÷ នៅអំឡុងដើមឆ្នាំ២០២៥ ឈ្មោះ សេង គីមឡាក់ និងប្រពន្ធឈ្មោះ គឹម សុគន្ធា បានទិញដីមួយកន្លែងដែលមានវិញ្ញាបនបត្តសម្គាល់ម្ចាស់អចលនវត្ថុលេខ ០៨១០១៦០៧-០១៦៥ ក្បាលដីលេខ១៦៥ ស្ថិតនៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល។ នៅអំឡុងខែកក្កដាឆ្នាំ២០២៥ ឈ្មោះ ចាន់គឹមឆែ និងប្រពន្ធឈ្មោះ សេង ស៊ីវលាង (ឈ្មោះ សេង ស៊ីវលាង ត្រូវជាបងបង្កើតរបស់ លោក សេង គីមឡាក់)បានធ្វើរបងពាត់យកដីផ្លូវសាធារណៈបណ្ដោយ ២១.៦ ម៉ែត្រ និងទទឹង ២.៥០ ម៉ែត្រ និងព្រុំដីចំហៀងខាងត្បូងរបស់ខ្លួនទាំងអស់ បណ្ដាលអោយយើងខ្ញុំទាំងអស់គ្នាមិនមានផ្លូវសម្រាប់ធ្វើដំណើរទៅមកបានបន្តទៀត។
យើងខ្ញុំសូមជម្រាបជូន ឯកឧត្តមអភិបាល មេត្តាជ្រាបអំពីប្រវត្តិផ្លូវលំនេះ គឺមានតាំងពីដូនតារបស់ពួកយើងខ្ញុំទាំងអស់គ្នាបន្សល់ទុករហូតមក ពួកយើងខ្ញុំបានប្រើប្រាស់ផ្លូវនេះរហូតមកមិនដែលមានបញ្ហាអ្វីនោះទេ ម្យ៉ាងទៀតបើទោះជាផ្លូវនេះទាល់ត្រឹមចុងដីឈ្មោះខាងលើក៏ពិតមែន ក៏ដីឡូតិ៍របស់ខ្ញុំបាទ (ឡោពៅ)ដែលជាប់ព្រុំខាងត្បូងដីឡូឈ្មោះខាងលើបែរមុខទៅផ្លូវជាតិលេខ ២១ នោះ ខ្ញុំបានធ្វើទ្វាររបងទុកឱ្យអ្នកនៅដីខាងក្រោយ ដែលជាប់ផ្លូវទាល់នោះដើរចេញចូលបានទៅផ្លូវជាតិលេខ ២១ រហូតមក។ បើទោះជាគំនូសក្នុងប្លង់មិនមានផ្លូវក៏ពិតមែន។ តែពួកគេត្រូវបានដើរចេញចូលតាមដីឡូរបស់ខ្ញុំបាទមកផ្លូវជាតិលេខ ២១ បានរហូត នេះចាត់ទុកថាផ្លូវនេះមិនទាល់ត្រឹមដីឡូដែលឈ្មោះខាងលើទើបនឹងទិញ ហើយពាត់របងបិទយកផ្លូវធ្វើជាកម្មសិទ្ធិរបស់ខ្លួននោះទេ។
តាមការអះអាងរបស់ម្ចាស់ដីដើមថា គាត់លក់តែផ្ទៃដីក្នុងប្លង់នោះទេមិនបានលក់ដីផ្លូវឡើយ។
យើងខ្ញុំមើលឃើញថា នៅក្នុងប្លង់នីមួយៗមានគំនូសផ្លូវដើម្បីប្រើប្រាស់ជាសាធារណៈ បែបជាឈ្មោះខាងលើរំលោភយកធ្វើជាកម្មសិទ្ធិរបស់ខ្លួនទៅវិញ។
មូលហេតុដូចបានជម្រាបជូនខាងលើទើបយើងខ្ញុំដាក់ពាក្យបណ្ដឹងមក ឯកឧត្តមអភិបាល មេត្តាជួយដោះស្រាយឲ្យឈ្មោះខាងលើរុះរើរបងចេញទុក្ខផ្លូវចាស់ឲ្យពួកយើងខ្ញុំបានប្រើប្រាស់បន្តទៅមុខទៀត។
យើងខ្ញុំសូមជម្រាបជូន ឯកឧត្តមអភិបាល មេត្តាជ្រាបថា បន្ទាប់ពីយើងខ្ញុំបានដាក់ពាក្យបណ្ដឹងឲ្យអាជ្ញាធរភូមិ ឃុំ និងស្រុក ជួយដោះស្រាយអោយឈ្មោះខាងលើបើកផ្លូវវិញ ស្រាប់តែឈ្មោះខាងលើបានប្ដឹងយើងខ្ញុំទៅតុលាការព្រហ្មទណ្ឌសាលាដំបូងខេត្តកណ្ដាល ដែលមានបណ្ដឹងពីផ្សេងគ្នាគឺ÷១.ប្ដឹងចោទយើងខ្ញុំពីបទបរិហារបង្កាច់កេរ្តិ៍ ២.ប្ដឹងចោទប្រកាន់ពីបទផ្ដល់សក្ខីកម្មក្លែង បច្ចុប្បន្នតុលាការកំពុងដំណើរការរឿងក្ដីនេះ ដែលធ្វើអោយយើងខ្ញុំខូចកិត្តិយសសេចក្ដីថ្លៃថ្នូរ និងពេលវេលាជាច្រើន។
អាស្រ័យដូចនេះសូម ឯកឧត្តមអភិបាល មេត្តាជួយដោះស្រាយអោយយើងខ្ញុំដោយក្ដីអនុគ្រោះ សូមឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល មេត្តាទទួលការគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំ៕
ក្រោយពីទទួលបានពាក្យបណ្ដឹងពលរដ្ឋ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានចាត់តាំងមន្ត្រីក្រោមឱវាទឱ្យមានការសម្រស់សម្រួលជាមួយភាគីដែលបានរំលោភជាច្រើនលើ ច្រើនសារដោយមិនទទួលបានផ្លែផ្កា ដោយភាគីអ្នករំលោភយកដីផ្លូវសាធាណៈមិនព្រមសម្របសម្រួលបញ្ចប់ឬប្រគល់ដីដែលខ្លួនបានរំលោភយក ប្រគល់ជូនឱ្យប្រជាពលរដ្ឋបានធ្វើដំណើរដូចកាលពីដើមវិញនោះឡើយ។ ទើបឯកឧត្តមអភិបាលខេត្ត បានធ្វើលិខិត សូមគោរពជូន ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចុះថ្ងៃទី២០ ខែគុម្ភៈ ឆ្នាំ២០២៦ ករណី ឈ្មោះសេង គឹមឡាក់ (មុខងារជាព្រះរាជអាជ្ញា) ប្រពន្ធឈ្មោះ គឹម សុគន្ធា (មុខងារជាចៅក្រម) និងឈ្មោះ ចាន់ គឹមឆែ ប្រពន្ធឈ្មោះ សេង ស៊ីវលាង ករណី ធ្វើរបងបិទផ្លូវទទឹង ២,៥ម៉ែត្រ បណ្តោយ ២១,៦ម៉ែត្រ ទីតាំងដីស្ថិតនៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។
លិខិតស្នើរបស់អភិបាលខេត្តកណ្តាល ឯកឧត្តម គួច ចំរើន ខាងលើ បន្ទាប់ពីពលរដ្ឋខាងលើបានសម្បទានដី បើកផ្លូវសម្រាប់ បម្រើដល់ផ្លូវសាធារណៈ ដើម្បីប្រើប្រាស់ គឺស្រាប់តែ ឈ្មោះសេង គឹមឡាក់ ប្រពន្ធឈ្មោះ គឹម សុគន្ធា និងឈ្មោះ ចាន់ គឹមឆែ ប្រពន្ធឈ្មោះ សេង ស៊ីវលាង ប្រើប្រាស់អំណាចទាំងបំពាន ទោះបីអាជ្ញាធរស្រុក និងខេត្ត ចេញលិខិតបញ្ជាក់ពីការសម្បទាន ដើម្បីបើកផ្លូវសម្រាប់ប្រើប្រាស់ជាប្រយោជន៍រួមរបស់ពលរដ្ឋចំនួន ០៧គ្រួសារ និងឈ្មោះ ឡោ ពៅ ក៏ដោយ រហូតដល់មានការអន្តរាគមន៍ពីអភិបាលខេត្ត ទើបមានការសម្របសម្រួល នឹងវាយរបងនោះចោល ដើម្បីបើកផ្លូវឡើងវិញ។
ការបើកផ្លូវនេះឡើងវិញ ដោយសារតែមានពាក្យបណ្ដឹងសុំអន្តរាគមន៍ជួយដោះស្រាយ ចុះថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ របស់ឈ្មោះ ឡោ ពៅ និង ប្រជាពលរដ្ឋចំនួន០៧គ្រូសារ ដែលមានក្បាលដីពាក់ព័ន្ធ ទៅអភិបាលខេត្តកណ្តាល ឯកឧត្តម គួច ចំរើន ។
យោងតាមលិខិតស្នើសុំរបស់អភិបាលខេត្តកណ្តាល ដែល គោរពជម្រាបជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី មានខ្លឹមសារថា÷ ក្រោយពីទទួលបានពាក្យបណ្ដឹងសុំអន្តរាគមន៍ដោះស្រាយរបស់ឈ្មោះ ឡោ ពៅ ខ្ញុំបាទចាត់ឱ្យ អភិបាលរងខេត្ត ដឹកនាំក្រុមការងារខេត្ត មន្ទីរ-អង្គភាព និងរដ្ឋបាលស្រុកស្អាង ព្រមទាំងអាជ្ញាធរ ពាក់ព័ន្ធ ចុះសិក្សាស្រាវជ្រាវ និងពិនិត្យជាក់ស្តែងដល់ទីតាំងដីវិវាទរបស់ឈ្មោះ ឡោ ពៅ រួមទាំង ប្រជាពលរដ្ឋ ចំនួន ០៧ គ្រួសារ ដែលបានប្តឹងឈ្មោះ សេង គីមឡាក់ (មុខងារព្រះរាជអាជ្ញា) ប្រពន្ធឈ្មោះ គឹម សុគន្ធា (មុខងារ ចៅក្រម) និងឈ្មោះ ចាន់ គឹមឆែ ប្រពន្ធឈ្មោះ សេង ស៊ីវលាង ស្ថិតនៅភូមិព្រែកពោធិ៍ ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។
ក្នុងនាមប្រជាពលរដ្ឋដែលរស់នៅភូមិព្រែកពោធិ៍ទាំងអស់គ្នាមានការសប្បាយចិត្តរីករាយក្រៃលែង ដែលឯកឧត្តមជួយរកយុតិធម្មអោយ ប្រជាពលរដ្ឋ សូមថ្លែងអំណរគុណដល់ ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំងក្រុមការងារ ដែលបានជួយសម្រស់សម្រួលដោះយស្រាយទទួលបាននៅយុត្តិធម៌បានបើកផ្លូវធ្វើដំណើរដូចពីដើមមកវិញ។
ជាចុងក្រោយ លោក ឡោពៅ និងប្រជាពលរដ្ឋទាំង០៧គ្រួសារ សូមគោរពជូនពរ ឯកឧត្ដម អភិបាលខេត្តកណ្ដាល ជាពិសេសឯកឧត្តមរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ នឹងលោកជំទាវ ព្រមទាំងក្រុមការងារ សូមឱ្យទទួលបាននូវសេចក្តីសុខ សេចក្ដីចំរើន កម្លាំងមាំមួន ប្រាជ្ញាវាងវៃ ជាពិសេសសូមសមប្រកបដោយ ពុទ្ធិពរ ទាំង ៤ ប្រការគឺ៖អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
យោងតាមមាត្រ៧៤÷
ជនណាដែលទន្ទ្រាន ត្រួតត្រា ប្រើប្រាស់ដោយសាងសង់សំណង់ ឬការ្យទាំងឡាយបំពានលើដីរបស់ផ្លូវថ្នល់ ត្រូវផ្ដន្ទាទោសពិន័យជាប្រាក់ពី ១០០០០០(មួយសែន)រៀល ទៅ១០០០០០០(មួយលាន) រៀល និងតម្រូវឲ្យរុះរើចេញនៅសំណង់ឬការ្យទាំងឡាយនេះ។
ក្នុងករណីរឹងទទឹងត្រូវផ្ដន្ទាទោសជាប់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ 2 (ពីរ) ឆ្នាំ និងពិន័យជាប្រាក់១០០០០០០(មួយលាន)រៀល ទៅ ៤០០០០០០ (បួនលាន)រៀល៕















































Post a Comment