នគរបាលខណ្ឌចំការមន ឃា.ត់ក្មេ.ងទំនើង០៨នាក់ ករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ យកមកអប់រំ និងធ្វើកិច្ចសន្យា និងដកហូតម៉ូតូរក្សារយៈពេល ០៣ខែ
ភ្នំពេញ ៖ ដោយមានបទបញ្ជាពីលោក ហួរ ម៉េងហួន អធិការខណ្ឌចំការមនបានអោយលោក តូ បុណ្យនុរាជ្យ អធិការរងនិងលោក ប្រាក់ អាណាន់ អធិការរងដឹកនាំផ្នែកព្រហ្មទណ្ឌនិងកម្លាំងអន្តរាគមន៍និងផ្នែកគ្រឿងញៀនខណ្ឌសហការជាមួយប៉ុស្តិ៍ទាំង៥ក្នុងមូលដ្ឋានដើម្បីល្បាតក្នុងមូលដ្ឋានជាពិសេសចំពោះក្មេងទំនើងការប្រមូលផ្ដុំនិងវាយតប់គ្នាជាដើមស្រាប់តែកម្លាំងកំពុងល្បាតឃើញក្មេងទំនើង៨នាក់ជិះម៉ូតូលឿននិងបង្ហោះម៉ូតូថែមទៀតហើយកម្លាំងយើងឃាត់បានចំនួន៨នាក់ម៉ូតូ៤គ្រឿង កាលវេលាម៉ោង១និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានឃាត់ខ្លួនក្មេងទំនើងចំនួន០៨នាក់និងបានដកហូតម៉ូតូចំនួន០៤គឿង ពាក់ព័ន្ធករណីបង្ហោះម៉ូតូ ប៉ះពាល់លើតាមផ្លូវសារធារណៈ នៅចំណុចផ្លូវព្រះមុន្នីវង្ស ភូមិ៧ សង្កាត់បឹងត្របែក ខណ្ឌចំការមន៕





Post a Comment