តាមការអញ្ជើញរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមប្រជុំលើកដំបូង«ក្រុមប្រឹក្សាសន្តិភាព»

 


តាមការអញ្ជើញរបស់ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមប្រជុំលើកដំបូង«ក្រុមប្រឹក្សាសន្តិភាព» របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំនាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ នៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។ មេដឹកនាំនិងតំណាងប្រជាជាតិជាច្រើនប្រទេសបានចូលរួមប្រជុំ។ ក្នុងឱកាសនៃកិច្ចប្រជុំលើកដំបូងនេះ ប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ បានរំឭកពី«ជម្លោះព្រំដែនរវាងកម្ពុជានិងថៃ»ដែលនាំឱ្យមានការប្រយុទ្ធគ្នាខ្លាំង។ នៅក្នុងកិច្ចសម្ភាសផ្តាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងប្រាប់ពិភពលោកថា«យោធាថៃបានឈ្លានពានកាន់កាប់ទឹកដីកម្ពុជាជាច្រើនកន្លែង ក្រោយបទឈប់បាញ់»។



At the invitation of H.E. Donald Trump, President of the United States, Samdech Tipadei Hun Manet, Prime Minister of the Kingdom of Cambodia, attended the inaugural meeting of President Trump’s “Board of Peace” on the morning of 19 February 2026 in Washington, D.C., United States. Leaders and representatives from many countries also participated in the meeting.

On the occasion of this first meeting, President Donald Trump—who had brokered a ceasefire between Cambodia and Thailand—recalled the “border conflict between Cambodia and Thailand,” which had led to intense fighting.

In an exclusive interview with Reuters on 17 February 2026, the Prime Minister told the world that “Thai troops are occupying multiple areas of Cambodian territory after the ceasefire.”

Powered by Blogger.