ចាប់អ្នកនយោបាយថៃ ពាក់ព័ន្ធឧក្រិដ្ឋកម្មល្បែងអនឡាញ ៣០០លានបាត និងមនុស្ស ១០.០០០ នាក់



ថ្ងៃទី១៥ មករា ២០២៦ សមត្ថកិច្ចថៃវាយឆ្មក់បណ្តាញល្បែង "NAKARIN" (nakarin789) - រកឃើញលុយ៣០០លានបាត កំពុងហូរចូល_ហូរចេញ និងមានសមាជិក១ម៉ឺននាក់ ដំណើរការ២ឆ្នាំគ្មានអ្នកដឹង!

ម្ចាស់បណ្តាញ? គឺអ្នកនយោបាយថៃ អតីតសមាជិកសភាខេត្តភាគខាងជើង (មិនទាន់បញ្ចេញឈ្មោះ) និង បក្ខពួក៦នាក់ (រួមមានគណនេយ្យករលាងលុយកខ្វក់) ត្រូវចាប់ខ្លួន!

អ្វីដែលចម្លែក ថៃតែងចោទកម្ពុជាថា «សម្បុកក្រុមឆបោកអនឡាញ» ដោយបង្ខូចឈ្មោះយើង រួចយកលេសនឹងវាយតាមព្រំដែន ។ តែអ្នកនយោបាយខ្លួនឯងជាម្ចាស់ Call Center ធំៗ លុយរាប់រយលាន យកទៅចាយរឿងនយោបាយ! ប៉ុន្មានថ្ងៃមុន បានធ្លាយរឿងសមាជិកសភា និងអ្នកនយោបាយថៃ១០នាក់ពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកអនឡាញ ។

ថៃខ្លួនឯងពិតជាក្លែងក្លាយណាស់! កម្ពុជាជាអ្នករងគ្រោះត្រួតលើរងគ្រោះ ដែលត្រូវថៃវាយប្រហារគ្មានហេតុផល ខណៈពេលដែលប្រភពបញ្ហាស្ថិតនៅក្នុងប្រទេសថៃខ្លួនឯងច្រើនជាងគេទៅទៀត!!!!

Powered by Blogger.